សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

សកម្មជន​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ខេត្ត​កំពង់ចាម​រង​ការ​គំរាម​សម្លាប់​​

សកម្មជន​ម្នាក់​នៃ គណបក្ស​សង្គ្រោះ​ជាតិ នៅ​​សង្កាត់​​សួង ក្រុង​សួង ខេត្ត​​កំពង់​ចាម បាន​អះអាង​ថា ខ្លួន​ត្រូវ​បាន​​មន្ត្រី​​គណបក្ស​​ប្រជាជន​​កម្ពុជា ព្រមាន​សម្លាប់​​ដោយសារ​ការប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ​តវ៉ា​រឿង​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត ។​
សកម្មជន​គណបក្ស​សង្គ្រោះ​​ជាតិ លោក ទិន ស្រេន ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​តុលា​​នេះ​ថា កាល​ពី​យប់មិញ​មាន​ពលរដ្ឋ​ម្នាក់​បាន​ខ្សឹប​ប្រាប់​គាត់​ថា អនុ​ប្រធាន​​ភូមិ ពណ្ណ​រាយ ឈ្មោះ ហ៊ៃ សារឹម បាន​បោះសម្តី​ថា ក្រោយ​ពី​រៀបចំ​រចនាសម្ព័ន្ធ​បក្ស​រួចរាល់​អស់ហើយ ខ្លួន​នឹង​កម្ចាត់​រូប​លោក​ចោល ៖
VOD មិនអាច​ទាក់ទង អនុប្រធាន​ភូមិ​ពណ្ណរាយ លោក ហ៊ៃ សារឹម ដែល​រង​ការ​ចោទថា ព្រមាន​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នោះបានទេ​។
​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សូវ៉ាត មានប្រសាសន៍ថា លោក​​មិន​ទាន់​​ដឹង​ពី​ករណី​នេះ​ទេ​។ តែ​បើ​តាម​លោក​​ដឹង​កន្លង​មក មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​​ប្រើ​អំណាច​​គំរាម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​។​
​លោក នាង សូវ៉ាត ស្នើ​​ឲ្យ​ក្រសួង​មហាផ្ទៃ​បកស្រាយ​ពី​មូលហេតុ​នៃ​ការហាមឃាត់​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដែល​ក្រសួង​អះអាងថា ប៉ះពាល់​សន្តិ​សុខ​​សង្គម​​នោះ​ ៖

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ការ​ដែល​ក្រសួង​មហាផ្ទៃ​ចេញប្រកាស​ហាម ដើរ​ផ្តិត​ស្នាម​មេដៃ​​តាម​ផ្ទះ​ប្រជាជន​នោះ ដោយ​សារ​​តែ​​ព្រួយ​បារម្ភ​​ពី​​សុវត្ថិ​ភាព​​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ព្រោះ​វា​មាន​លក្ខណៈ​បើកចំហរ​ពេក ៖
​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត បន្ទាយមានជ័យ បាន​ដកហូត​យក​ឯកសា​រស្នា​ម​មេដៃ​ប្រជាពលរដ្ឋ​ពី​សកម្មជន​គណបក្ស​សង្គ្រោះ​​​ជាតិ និង​​ហាម​ឃាត់​​មិន​ឲ្យ​​បន្ត​សកម្ម​ភាព​​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ទៀត​ទេ​។​

ការប្រមូល​ស្នាម​មេដៃ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៣​ខែតុលា ជា​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុងប៉ារីស ឲ្យជួយ​រក​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​ភាពមិនប្រក្រតី​នៃ​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes