សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

ប្រជាជន​ដែល​​មាន​បំណង​ថ្វាយបង្គំ​ព្រះ​បរម​រូប​នៅ​ព្រឹក​នេះសំដែង​ការខកចិត្ត​​

លរដ្ឋ​រង​ចាំ​ចូល​ថ្វាយ​បង្គំព្រះបរមរូប​ព្រះមហាវីរក្សត្រ (រូបថត តាំង វីដា)

ប្រជាជន​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់​ប្រមាណ​៥០​នាក់ សំដែង​​ការខកចិត្ត​នៅ​ពេល​ដែល​​ពួក​គាត់​​មាន​​បំណង​​ចូល​​ថ្វាយ​បង្គំ​​ព្រះ​​បរម​​រូប ព្រះ​ករុណា​​សម្តេច ព្រះ​នរោត្តម សីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ តែ​​ត្រូវ​​សមត្ថ​កិច្ច​​មិន​​អនុញ្ញាត​។​
​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​តុលា​នេះ ជា​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការចូល​ទិវង្គត​របស់​​សម្តេច​ព្រះបាទ នរោត្តម​សីហនុ​។​
​ប្រជាជន​ប្រមាណ​៥០​នាក់ អ្នក​ខ្លះ​រស់នៅរាជ​ធានី​​​ភ្នំពេញ និង​អ្នកខ្លះ​ទៀត ​មក​ពី​តាម​បណ្តា​ខេត្ត​មួយចំនួន ​ដូចជា ខេត្ត​ស្វាយរៀង ព្រៃវែង និង​​កណ្តាល​ ជា​ដើម ដោយ​ក្នុង​ដៃ​មាន​កាន់​​ផ្កាឈូក ធូប ទៀន និង​​​ព្រះ​ឆាយា​ល័ក្ខណ៍របស់​សម្តេច​​សីហនុ បាន​​ឈរ និង​​អង្គុយ នៅ​​ចម្ងាយ​ ២​ទៅ​៣​រយ​ម៉ែត្រ ពី​ព្រះ​បរម​​រូប​សម្តេច​សីហនុ​។ ក្នុង​ចំណោម​ប្រជាជន​​ទាំង​នោះ អ្នកខ្លះ​សំដែង​​ការខកចិត្ត ព្រោះ​ថា​ពួកគាត់​​ចំណាយ​ពេល និង​ថវិកា ធ្វើដំណើរ​ដើម្បី​គោរព​ព្រះ​បរម​​រូប ក៏​​ដូច​ជា​ការ​គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​របស់​​ព្រះអង្គ តែ​ត្រូវ​សមត្ថកិច្ច​ហាមឃាត់​ទៅវិញ​។​

ប្រជាជន​បាន​សូត្រធម៌ និង​បួង​សួង​ពី​ចម្ងាយ ដើម្បី​សូម​​ឲ្យ​វិញ្ញាណ​ក្ខន្ធ​ព្រះអង្គ​ទៅ​កាន់​ព្រះ​​បរម​សុខ និង​សូម​ឲ្យ​ជាតិ​​មាតុភូមិ​មាន​សុខសន្តិភាព​។​
ទោះ​​យ៉ាងណា ​មន្ត្រី​ការពារ​សន្តិសុខ​ ​បញ្ជាក់ថា ប្រជាពលរដ្ឋ​អាច​ចូល​ថ្វាយ​បង្គំ​​ព្រះ​​បរម​​រូប​បាន ​នៅពេល​រសៀល គឺ​បន្ទាប់ពី​ឥស្សរជន​ចូល​​គោរព​ព្រះ វិញ្ញាណ​ក្ខន្ធ​រួច​។

No comments:

Post a Comment

yes