
ពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួបមួយឆ្នាំនៃការយាងចូលទិវង្គតនៃ
ព្រះបាទនរោត្តម សីហនុ។ រូបថត ហេង ជីវ័ន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិរម្លឹកខួប នៃការយាងចូលទិវង្គតរបស់ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ និងបានបង្គាប់ឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន វត្តអារាមប្រារព្ធពិធីនេះ ទុកជាការដឹងគុណនៃស្នាព្រះហត្ថរបស់ព្រះអង្គ ដែលមានមកលើកម្ពុជា។
ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានយាងសោយព្រះទិវង្គតនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅឯមន្ទីរពេទ្យធំ ក្នុងទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ ដែលជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជា។
នៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃគ្រប់ស្ថាប័នរដ្ឋទាំងអស់ បានមកគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយកម្រងផ្កានៅវិមានព្រះបរមរូប ដែលបានប្រារព្ធពិធីសម្ពោធ កាលពីថ្ងៃសុក្រ សប្តាហ៍មុន។ បន្ទាប់មក មន្ត្រីនៃគណបក្សប្រជាជន រួមទាំងវត្តមានរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួម ក្នុងព្រះរាជពិធីបុណ្យ ក្នុងព្រះបរមរាជវាំង។
No comments:
Post a Comment
yes