សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 18, 2013

ករណី​នាំ​សង្សារទៅ​អាករ​សម្លាប់​ប្រពន្ធលេចឮ​ដំណឹង​ថាមាន​អ្នក​ចង់​រត់ការកុំ​ឲ្យ​ជាប់ឃុំ​នៅ​ព្រៃ​ស​


ជនសង្ស័យ​ពីរ​នាក់ ដែលជា​ឃាតក​ដ៏​ព្រៃផ្សៃ បានរួម​គំនិត​គ្នា សំលាប់​ស្ត្រី​ជា​ប្រពន្ធដើម ក្នុង​រឿង​ស្នេហា​ត្រីកោណ ដែលជា​គំរោងការ​សំលាប់​មនុស្ស​ដោយ​ចេតនា ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​ក្រុង បញ្ជូន​ឡើង​តុលាការ សួរនាំ​អស់​រយៈពេល ២​ថ្ងៃ​មកហើយ​។ ប៉ុន្តែ​ក៏មាន​ដំណឹង​ថា មាន​អ្នក​រត់ការ កុំ​ឲ្យ​តុលាការ​បញ្ជូន ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ ព្រៃ​ស តែ​ឲ្យ​ទៅ​ជាប់ឃុំ​នៅ​ពន្ធនាគារ PJ វិញ​។​
    
​ក្រោយពី​សមត្ថកិច្ច​ចំរុះ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួចមក​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មុខសញ្ញា​ករណី​ប្លន់ បំភាន់​ភ្នែក​សមត្ថកិច្ច រួចមក ជា​លទ្ធផល​យើង​ច្បាម​ចំ​គោលដៅ​ជនសង្ស័យ​ឈ្មោះ ហេង ឡុង ជា​អ្នករៀបចំ​ផែនការ ដើម្បី​សំលាប់​កូន​ប្រពន្ធ​របស់ខ្លួន ដែលជា​ជនរងគ្រោះ​ឈ្មោះ​លី​ជូ ស្នាក់នៅ​ភូមិ​ម៉ាក់​ឃ្លឿ សង្កាត់​ច្បារអំពៅ​ទី​០១ ខណ្ឌមានជ័យ រីឯ​ឃាតករ​ដៃដល់​ជា​ស្រី​ស្នេហ៍​ឈ្មោះ សុវណ្ណ​វល​ក្ខិ អាយុ ២២ ឆ្នាំ​បាន​ចូលមក​ជាក់​សំលាប់​ស្ត្រី​រងគ្រោះ​ជាច្រើន​កាំបិត នឹង​អាករ​ផ្តាច់​បំពង់ខ្យល់​រហូតដល់​ឆ្អឹង​។​



​ប៉ូលិស​យាម​តុលាការ បាន​បញ្ជាក់ថា ពេលនេះ ជនដៃដល់​ត្រូវបាន​ព្រះរាជអាជ្ញារង លោក ហៀ​ង សុ​ភ័​ក្ត កំពុងតែ​សួរនាំ​យ៉ាង​ប្រយ័ត្ន​បំផុត ចំពោះ​ឃាតក ដែលមាន​ល្បិច​ខ្ពស់ ក្នុងការ​សំលាប់​មនុស្ស​នេះ អស់​រយៈពេល ២​ថ្ងៃ​មកហើយ​។ 

​ព័ត៌មាន​បាន​លេច​លឺថា ដោយសារតែ​ជនសង្ស័យ ឈ្មោះ ហេង​ឡុង បា​នប​ញ្ចូ​ន​មក​តុលាការ​ហើយ​នោះ ក្រុមគ្រួសារ​របស់​ជន​ដៃដល់ បាន​រត់ការ​ទៅ​លោក​ព្រះរាជអាជ្ញា ដើម្បី​សុំ​កុំអោយ​យក​ពួកគេ ទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​(​ព្រៃ​ស​) គឺ​សុំអោយ​ឃុំ​នៅ PJ វិញ ព្រោះ​ពន្ធនាគារ ប៉េ​ហ្ស៊ី ដែល​ស្ថិតនៅក្នុង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​ពន្ធនាគារ​សំរាប់​អ្នកមាន​។​
  
​យ៉ាងណាក៏ដោយ មកដល់​រសៀល​ថ្ងៃទី​១៧​តុលា​នេះ ព្រះរាជអាជ្ញា និង​ចៅក្រម​ស៊ើបអង្កេត មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ​៕ 

No comments:

Post a Comment

yes