ការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ
គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមប្រមូលស្នាមមេដៃបន្ថែមទៀតនៅថ្ងៃពុធនេះ ដើម្បីយកទៅដាក់ជូនសហគមន៍អន្តរជាតិ ជំរុញឲ្យមានការដាក់សម្ពាធលើគណបក្សប្រជាជន កម្ពុជា។
អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូ វ៉ាន់ ប្រាប់VODថា មន្ត្រីគណបក្សលោកចាប់ផ្តើមប្រមូលស្នាមមេដៃពីថ្ងៃពុធនេះ ហើយនឹងបញ្ចប់នៅពីរសប្តាហ៍ ក្រោយ។ លោក បញ្ជាក់ថា គណសង្គ្រោះជាតិសង្ឃឹមថា អាចប្រមូលស្នាមមេដៃបានចំនួន ១លាន៥សែនបន្ថែមទៀត។
កាលពីមហាបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែតុលា គណបក្សនេះ បានយកញ្ញត្តិភ្ជាប់ស្នាមមេដៃចំនួន២លាន៣សែន ដាក់ជូនអង្គការ សហប្រជាជាតិ និងស្ថានទូតចំនួន៨របស់ប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រាងទីក្រុងបារីស ដើម្បីឲ្យប្រទេសទាំងនោះជួយដោះស្រាយភាពជាប់គាំងនយោបាយនៅកម្ពុជា៕
No comments:
Post a Comment
yes