សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

គណបក្ស​សង្គ្រោះ​ជាតិនឹង​បើក​សន្និសីទ​សារព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​​

​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ នឹង​បើក​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហា​ពី​គោលជំហរ​របស់​គណ​បក្ស ក្នុង​ការស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ និង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​។
​សន្និសីទ​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្នាក់ការ​គណបក្ស ដែល​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ​។​
​សន្និសីទ​នេះ ធ្វើឡើង​មុនពេល​ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រៀម​លក្ខណៈ​​នៃ​ការជួប​ពិភាក្សា​លើ​ក​ទី​៣​នៅ​ដើម​ខែ​វិច្ឆិកា ដើម្បី​ស្តាប់​ពី​តម្រូវការ​គ្នា​ទៅវិញ​ឈានទៅរក​ចំណុច​ឯកភាព​រួម​ក្នុង ការ​ដឹកនាំ​ប្រទេស បញ្ចប់​ភាពទាល់ច្រក​ផ្នែក​នយោបាយ​។​
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លក្ខខណ្ឌ​៣​ចំណុច​ក្នុង​ការចរចា គឺ​ទី​១ ស៊ើបអង្កេត​រក​ការពិត​នៃ​ការបោះឆ្នោត ទី​២ ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង ទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហ​ប្រជា​ជាតិ អង្គការ​NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរការ​បោះឆ្នោត​។​

​កាលពី​ថ្ងៃ​អង្គារ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសប្រាប់​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ថា ខ្លួន​នឹង​មិន​ទទួលស្គាល់​រាល់​កិច្ចសន្យា ការផ្តល់​អាជ្ញាប័ណ្ណ និង​ការព្រមព្រៀង​ផ្សេងៗ ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល បច្ចុ​ប្បន្ន ដោយ​ហេតុផល​ថា រាជរដ្ឋាភិបាល​កើតឡើង​នេះ គឺ​«​ខុសច្បាប់​»​។​លិខិត ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​​ជំហរ​របស់​ខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់ និង​ពិនិត្យ​សើរើ​ឡើងវិញ នូវ​រាល់​កិច្ចសន្យា​ផ្តល់​ប្រាក់​កម្ចី ការផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការទិញ​លក់ ការដោះដូរ និង​ការជួញដូរ​អចលនទ្រព្យ ដែល​ជា​ស​ម្ប​តិ្ត​ឯកជន​របស់​​រដ្ឋ ដែល​ភាគី​ពាក់ព័ន្ធ​ធ្វើ​ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា​៕

No comments:

Post a Comment

yes