សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

«ព្រះ​ឆាយាល័ក្ខណ៍​​សម្តេច​តា»​កំពុង​​ដាក់​លក់​ព្រោង​​ព្រាត​លើebay

ចាប់​តាំង​ពី​​​​​ព្រះ​មហា​វីរក្សត្រ​ ព្រះ​​ករុណា​ព្រះ​បាទ​​សម្តេច​​​ព្រះ​ ​​នរោត្តម សីហនុ ​ព្រះ​បរមរតនកោដ្ឋ​​​ យាង​ចូល​ព្រះ​ទិវង្គត​ទៅ​​ ​គេ​​​ឃើញ​​​នៅ​លើ​គេហទំព័រ​លក់​ដូរ​អនឡាញ​មួយ​​​ដ៏​ល្បី​នៅ​លើ​ពិភពលោក​គឺ​​​​ «ebay» ​​​បាន​ដាក់​លក់​ព្រះ​ឆាយាល័ក្ខណ៍​​ជា​ច្រើន​សន្លឹក​​ដែល​ឆ្លុះបង្ហាញ​​អំពី​​ព្រះរាជ​សកម្មភាព​នានា​របស់​ទ្រង់​កាល​ពី​អំឡុង​​​ទសវត្សរ៍​ ៥០ ​ទៅ ​៩០។ ក្រៅ​ពី​ព្រះឆាយាល័ក្ខណ៍​​ទ្រង់​ ក៏​មាន​ឯក​សារ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​​នឹង​ទ្រង់​​ ក៏​ត្រូវ​បាន​គេ​​ដាក់​លក់​​លើ​​គេហទំព័រ​ដ៏​ល្បី​នេះ​ដែរ​ ខណៈ​​តម្លៃ​មាន​ចាប់​ពី​​១​ ដុល្លារ​ រហូត​ដល់​រាប់​ពាន់​ រាប់​ម៉ឺន​ដុល្លារ។

ដុល្លារ​អាមេរិក ​កំពុង​ដាក់​លក់​នៅ​ “ebay”
កាក់​ ១០​ សេន​​ឆ្នាំ​១៩៥៣​ តម្លៃ​ ៥៩,៩៩ ដុល្លារ​
​​ព្រះ​ឆាយាល័ក្ខណ៍​​ឆ្នាំ​១៩៨៨​ ​តម្លៃ​ ២៨,៨៨ ដុល្លារ​

កាក់​ ២០​ សេន​​ឆ្នាំ​១៩៥៣​ តម្លៃ​ ២៤,៤១ ដុល្លារ​

កាក់​ថ្វាយ​ព្រះពរ​សម្ដេច​តា តម្លៃ ១០៥ ដុល្លារ​អាមេរិក
តម្លៃ ២១,៨៨ដុល្លារអាមេរិក
តម្លៃ ៩,៩៩ ​ដុល្លារអាមេរិក
តម្លៃ ​៣២,៨៨​ ដុល្លារអាមេរិក ​
តម្លៃ ​៩,៩៩ដុល្លារអាមេរិក​
តម្លៃ ៩,៩៩ ដុល្លារអាមេរិក
តម្លៃ ២៤,៨៨ដុល្លារអាមេរិក
តម្លៃ  ៩,៩៩ដុល្លារអាមេរិក
តម្លៃ​ ១៥​ ដុល្លារ​
តម្លៃ​ ២៧៥​ ដុល្លារ​អាមេរិក​
តម្លៃ​ ​២៩៨​ ដុល្លារ​
តម្លៃ​ ៣០០​ ដុល្លារ​
តម្លៃ​ ៣៥០០​ដុល្លារ​
តម្លៃ​ ៣៩៩៩​ ដុល្លារ​
​ក្រៅ​តែ​ពី​ព្រះ​ឆាយាល័ក្ខណ៍​ទាំង​នេះ​ នៅ​មាន​​ជា​ច្រើន​ទៀត​

សម្ដេច​ព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ​បាន​យាង​ចូល​​​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​១៥ រោច ខែ​ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវ​នឹង​ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ វេលា​ម៉ោង ១:២០នាទី រំលង​អាធ្រាត្រ (ម៉ោង​​នៅ​កម្ពុជា) ក្នុង​ព្រះ​ជន្មាយុ ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ​នៅមន្ទីរពេទ្យ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

​នៅ​​រសៀល​ថ្ងៃ​ពុធ ទី ១៧ តុលា ២០១២​​នេះ ព្រះបរមសពព្រះ​បរមរតនកោដ្ឋ​​ត្រូវ​បាន​​យាង​ចូល​ដល់​មាតុប្រទេស និង​បន្ត​ដង្ហែរ​ចូល​ទៅក្នុង​ព្រះរាជវាំង​ អម​ដោយ​វត្តមាន​កូនចៅ ចៅទួត ចៅលួត​​សរុប​​ជាង​ ១ លាន​នាក់​ឈរ​ហែរ​ហម​តាំង​ពី​​អាកាសយាន​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ព្រះបរមរាជវាំង។

ថ្ងៃ​នេះ​​មាន​រយៈ​ពេល​មួយ​ឆ្នាំ​គត់​ដែល​ព្រះ​បរម​រតនកោដ្ឋ​ ​ទ្រង់​​បាន​យាង​ចូល​ព្រះទិវង្គត។​ ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់ ជា​ពិសេស​​អ្នក​នៅ​រាជធានី​ភ្នំពេញ​ អ្នក​មុខ​អ្នក​ការ​ និង​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​នាក់​ ​​នឹង​មក​គោរព​ព្រះរិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ​នៅ​​​មុខ​​វិមាន​​ព្រះ​បរម​រូប​សម្ដេច​តា​​​ដែល​ទើប​កសាង​​រួច​ចំណាយ​អស់​ជាង​ ១​លាន​ដុល្លារនៅ​ពេល​​ល្ងាច​ និង​យប់​នេះ៕ ​

No comments:

Post a Comment

yes