សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 24, 2013

អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​លីកាដូ​បារម្ភ​ពី​ការកើនឡើង​និទណ្ឌភាព​នៅ​កម្ពុជា​​

អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ទទូច​ជាថ្មី​ទៀត ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ ដាក់ទណ្ឌកម្ម​ចំពោះ​កងកម្លាំង​សមត្ថកិច្ច ដែល​ប្រើ​អាវុធ​បាញ់​ស​ម្លាប់ ប្រជាពលរដ្ឋ និង​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី ដើម្បី​លុបបំបាត់​និទណ្ឌភាព​នៅ​កម្ពុជា​។​
​របាយការណ៍​របស់​អង្គការ​លីកាដូ ចំនួន៥​ទំព័រ ចេញផ្សាយ​ថ្ងៃ​ទី​២៣ ​ខែវិច្ឆិកា ចំ​ទិវា​អន្តរជាតិ ស្តីពី​ការបញ្ចប់​និទណ្ឌភាព​ឆ្នាំ​២០១៣ បាន​រកឃើញថា គិត​​ត្រឹម​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៣​នេះ សមត្ថកិច្ច​បាន​ប្រើ​អាវុធ បាញ់​បង្ក្រាប ក្រុមអ្នកតវ៉ា រឿង​ដីធ្លី កម្មករ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ជម្លោះ​បុគ្គល ជា​ដើម រហូត​ជិត​២០​ករណី ក្នុង​១០​ករណី​បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់ និង​៩​ករណី​រងរបួស។
​របាយការណ៍​បន្ត​ថា​ ក​រ​ណី​ទាំង​នោះ​ជនដៃដល់ ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យ​កមក​ផ្តន្ទា​តាម​ច្បាប់​ទេ ចំណែក​គ្រួសារ​រងគ្រោះ​មួយចំនួន​ ត្រូវបាន​អាជ្ញា​ដាក់​​​សម្ពាធ​ឲ្យទទួលសំណង ​ត្រឹមតែ ១៥០០​ ទៅ​១៨០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ជា​ថ្នូរនឹង​ការ​ដក​ពាក្យបណ្តឹង​។​
លីកាដូ​បង្ហាញថា​ កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មិនា ​ឆ្នាំ​២០១២ ​កសិករ​ម្នាក់ នៅ​ឃុំ​ព្រែក​អា​ជី​រ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ត្រូវបានអនុប្រធាន​ប៉ុស្តិ៍ បាញ់​ចំ​ដើម​ទ្រូង​​ស្លាប់​ភ្លាមៗ​ នៅ​កន្លែងកើតហេតុ ដោយសារជម្លោះបុគ្គល។​ ​ការបាញ់​សម្លាប់​កុមារី ហេង ចន្ថា អាយុ​១៤​ឆ្នាំ​នៅ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។​

​ករណី សមត្ថកិច្ច​ប្រើ​គ្រាប់​ពិត​បាញ់​បង្ក្រាប​កម្មករ​រោងចក្រ​SL ​នៅ​គល់​ស្ពាន​ស្ទឹ​ង​មានជ័យ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣ បណ្តាល​ឲ្យស្ត្រី​អ្នកលក់​បាយ​​តាម​ថ្នល់​ម្នាក់ ​ឈ្មោះ អេង សុខុម ស្លាប់ និង​មនុស្ស​៩​នាក់​រងរបួស​។​
​ករណី​បាញ់​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​ នៅ​ថ្ងៃ​ទី​១៥ ​ខែកញ្ញា ​ចំ​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ជាតិ  បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ម៉ៅ សុខ​​ចាន់ ស្លាប់ជាដើម​ ​ដែល​អង្គការ​លីកាដូ​ រក​ឃើញថា ជន​ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើ​ល​នោះ មិន​ត្រូវបាន​យកមក​ផ្តន្ទាទោស​ទេ ដែល​កត្តា​ជំរុញ​ឲ្យ​និទណ្ឌ​ភាព​នៅតែ​បន្តកើ​ត​ឡើង​គួ​រឲ្យ​ព្រួយបារម្ភ។​
​លីកាដូ​ព្រួយបារម្ភ​ថា ប្រសិនបើ​និទណ្ឌភាព​បែប​នេះ​នៅតែ​បន្ត ទៅ​ថ្ងៃ​អនាគត​ អាច​បង្ក​ឲ្យមាន​ហិង្សា​កាន់តែ​ខ្លាំងឡើង​។ របាយការណ៍​បាន​ដកស្រង់​សម្តី​នាយិកា​អង្គកា​លី​កាដូ លោកស្រី​ ណា​លី ពី​ឡូត​ មក​ចុះផ្សាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដាក់ទោស អ្នក​ដែល​ប្រព្រឹត្តល្មើសទេ នោះ ការ​រំ​លោភ​សិទ្ធិ​​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅតែ​បន្ត​កើតមាន ដោយសារអ្នកប្រព្រឹត្តល្មើ​ស មិន​ភ័យខ្លា​ចនិង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា។ ​លោក​ស្រី​ថា និទណ្ឌភាព​បានកើនឡើង​គួរ​ឲ្យ​ភ័យខ្លាច ហើយ​ការកាត់ទោសវិញ​ គួរឲ្យ​អស់សំណើច ដូចជា​ករណី​លោក ឈូក បណ្ឌិត​ជាដើម​៕

No comments:

Post a Comment

yes