សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 29, 2013

ការ​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​តែ​ជា​បញ្ហា​ចម្បង​នៅ​កម្ពុជា

131129_09a
បំណែក​សត្វកែះ ដែល​ឈ្មួញ​ជួញដូរ​កន្លង​មក​ហើយ​ត្រូវ​សមត្ថកិច្ចចាប់​បាន​
 រូបថត សហ​ការី
អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ​បាន​ចេញ​ផ្សាយ​ស្ថិតិ​ចាប់​សត្វ​ខុស​ច្បាប់ សម្រាប់​រយៈ​ពេល ៩ ខែ​ដើម​ឆ្នាំ​នេះ​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​បង្ហាញ​ថា ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​ប្រទេស កម្ពុជា បើ​ទោះ​ជា​មាន​ការ​រីក​ចម្រើន​ខ្លះ ក្នុង​រយៈ​ពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ។
យោង​តាម​ស្ថិតិ​របស់​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់​ជា​គម្រោង​ដែល​អនុវត្ត​ដោយ​កង​រាជ​អាវុធហត្ថ និង​មន្រ្តី​រដ្ឋបាល​ព្រៃឈើ បាន​រឹប​អូស​សត្វ​ព្រៃ​រស់​បាន​ជាង ២ ពាន់​ក្បាល ហើយ​សត្វ​ងាប់​ចំនួន​ជាង ២៣០០ ក្បាល គិត​ត្រឹម​ចុង​ខែ កញ្ញា ជាមួយ​គ្នា​នឹង​ការ​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​បាន ១២៥ នាក់​ទៀត​ផង។
ក្នុង​រវាង​ឆ្នាំ ២០០១ ដែល​ជា​ឆ្នាំ​ចាប់​ផ្តើម​ក្រុម​កាងារ​ឆ្លើយ​តប​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់ និង​ឆ្នាំ ២០១២ ក្រុម​នេះ​បាន​ធ្វើ​ការ​រឹប​អូស​សត្វ​រស់​ជា​មធ្យម ៤៤០០ ក្បាល​ក្នុង​មួយ​ឆ្នាំ។
លោក​ស្រី Suwanna Gauntlett នាយក​ប្រតិបតិ្ត​នៅ​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ បាន​ថ្លែង​ថា ខណៈ​ដែល​ការ​រឹបអូស​មាន​លំនឹង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​ងងឹត​បាន​ធ្វើ​ឲ្យ​វា​មាន​ការ​ពិបាក​ខ្លាំង​ឡើង​ក្នុង​ការ​វាស់​វែង​ពី​ទំហំ​នៃ​ការ​ជួញ​ដូរ​សត្វ​ព្រៃ។
ខណៈ​ពេល​សត្វ​ដែល​ធ្លាប់​តែ​ជួញ​ដូរ​ញឹក​ញាប់​មិន​សូវ​ត្រូវ​បាន​ធ្វើ​ការ​រឹប​អូស​នា​ពេល​ថ្មីៗ​នេះ លោក​ស្រី Gauntlett បាន​ថ្លែង​ថា គឺ​ដោយ​សារ​មូលហេតុ​ខុស​ប្រក្រតី។

លោក​ស្រី Gauntlett បាន បញ្ជាក់​ថា៖ «ដំបូង យើង​រឹប​អូស​សត្វ​បាន​ច្រើន ដូច​ជា សត្វ​ដំរី និង​សត្វ​ខ្លា។ កាល​ពី ៦ ឬ ៧ ឆ្នាំ​មុន សត្វ​ទាំង​នោះ​បាត់​អស់។ ហើយ​បន្ទាប់​ពី​សត្វ​ខ្លា និង​ដំរី គឺ​សត្វ​ខ្លា​ឃ្មុំ»។
ទោះ​ជា​យ៉ាង​ណា លោក​ស្រី​បាន​បន្ត​ថា ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រឹប​អូស​សត្វ​ខ្លា​ឃ្មុំ​មាន​ចំនួន​ធ្លាក់​ចុះ ដោយ​សារ​តែ​ចំនួន​សត្វ​នេះ​បាន​ធ្លាក់​ចុះ។
ឥឡូវ​នេះ​សត្វ​ដែល​ជួញ​ដូរ​ញឹក​ញាប់​បំផុត​មួយ គឺ​សត្វ ពង្រួល។ យោង​តាម​លោក​ស្រី Gauntlett បាន​ឲ្យ​ដឹង​ថា សាច់​សត្វ ពង្រួល អាច​លក់​បាន ក្នុង​តម្លៃ ៣០០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ចំណែក​ស្បែក​មួយ​គីឡូក្រាម​ដែល​ប្រើ​ផ្សំ​ថ្នាំ​បុរាណ អាច​លក់​បាន​ប្រមាណ​ជា ៣ ពាន់​ដុល្លារ​អាមេរិក។
ប៉ុន្តែ លោក​ស្រី​បន្ត​ថា៖ «សត្វ​ទាំង​អស់​គ្មាន​ការ​លើក​លែង​ទេ»។ ពួក​វា​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយ​សារ​ការ​បរ​បាញ់​របស់​ជន​ឱកាស​និយម។
លោក​ស្រី​បន្ត​ថា៖ «គេ​ដាក់​អន្ទាក់​នៅ​ក្នុង​ព្រៃ ៦០០ លើក​ហើយ​យើង​បាន​ចាត់​ទុក​ថា ជា​ជញ្ជាំង​មរណៈ ហើយ​គ្មាន​សត្វ​ណា​អាច​រត់​រួច​នោះ​ទេ។ ដូច្នេះ ពេល​គេ​និយាយ​ថា កសិករ​ទាំង​នេះ​កំពុង​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​គេ​សម្លាប់​ជ្រូក​ព្រៃ​ក៏​ព្រោះ​តែ​ជីវភាព​គ្រួសារ​នោះ​វា​មិន​មែន​ជា​ការ​ពិត​ទេ»៕ 

No comments:

Post a Comment

yes