សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

អង្គការ​លើកលែងទោស​អន្តរជាតិ​ទាមទារ​តុលាការ​កំពូល​ដោះលែង​អ្នកស្រីយ៉ោមបុប្ផា​​

អ្នកស្រីយ៉ោម បុប្ផា និងកូនប្រុស​ (រូបថត ញឹម សុខន)

អង្គការ​លើកលែងទោស​អន្តរជាតិ​​(Amnesty International) ទាម​ទារ​ឲ្យ​តុលាការ​កំពូល​​កម្ពុជា ដោះលែង​សកម្មជន​តវ៉ា​ដី​ធ្លី​​តំបន់​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ខណៈ​​តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​​សាទុក្ខ​របស់​​អ្នក​ ស្រី នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ​។​
​លិខិត​ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា របស់​អនុប្រធាន​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​​តំបន់​​អាស៊ី ប៉ាស៊ីហ្វិក លោកស្រី Isabelle Arradon ចាត់​ទុក​​អ្នក​ស្រី យ៉ោម បុប្ផា ជា​អ្នកទោស​មនសិការ ដែល​​ត្រូវបាន​មួលបង្កាច់​ពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​តុលាកា​រគ​ប្បី​ដោះ​លែង​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខ​ខណ្ឌ​។​
​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន​បី​នៅ​រាជធានី​ភ្នំពេញ គ្រោងដើរ​ហែ​ក្បួនជុំវិញ​តុលាកា​រ​កំ​ពូល​នៅ​ម៉ោង ៣​រសៀល ថ្ងៃ​​អង្គារ​​នេះ ដើម្បី​ធ្វើ​ពិធី​រំដោះ​គ្រោះ និង​​បួងសួង​ឲ្យ​តុលាការ​ដោះ​​លែង អ្នកស្រី​យ៉ោម បុប្ផា ។​
​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វ​ន្នី ឲ្យដឹងថា សហគមន៍ រួមមាន​ទាំង​ព្រះសង្ឃ​ផង​នោះ នឹង​ដើរ​ជុំវិញ​តុលាការ​កំពូល​៣​ជុំ គឺ​អ្នក​មាន​ជម្លោះ​ដីធ្លី​ស្លៀក​ពាក់​ស ដើរ​ដោះ​ទ្រនាប់ជើង មាន​កាន់​បាយសី សូត្រធម៌ ទូងស្គរ​ផង​។ អ្នកស្រី​បន្ត​ថា ពួកគាត់​ធ្វើ​ពិធី​នេះ ក្នុង​គោលបំណង​បណ្តេញ​ឧបទ្រព​ចេញ​​ពី​អ្នកស្រី យ៉ោម បុប្ផា ដើម្បី​ឲ្យ​គាត់​រួចផុត​ពី​អំពើ​អ​យុតិ្ត​ធម៌នេះ នឹង​មក​ជួបជុំ​ក្រុម​គ្រួសារ​វិញ ​៖ "បួង​សួង​មួយ​ទៀត ដោយ​មាន​អាចារ្យ​សូត្រ​ធម៌​ ហើយ​និង​ព្រះ​សង្ឃ​អីអញ្ចឹង ដើម្បី​ដាស់​វិញ្ញាណ​ក្ខន្ធ​របស់​បុព្វ​ការី​ជន ដែល​​ស្នេហា​នូវ​យុត្តិធម៌​ហើយ​និង​ស្រលាញ់ជាតិអី​អញ្ចឹង​ទៅ ឲ្យ​គាត់​ជួយ​​ពាំ​នាំ​នូវ​យុត្តិ​ធម៌​ ឲ្យបានជាដាច់​ខាតនៅ​ក្នុង​ថ្ងៃទី២២​ហ្នឹង ឲ្យ​អ្នកស្រី​យ៉ោម បុប្ផា រួច​ខ្លួន ​ហើយ​មាន​សេរីភាព​និង​យុត្តិ​ធម៌​ឡើង​វិញ"។

​​អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​​ចាប់​ខ្លួន កាល​ថ្ងៃទី​៤ ខែ​​កញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​​​​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលា​ឧទ្ទណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅ​ជាបទ​ផ្តួចផ្តើម​ឲ្យមាន​ ហិង្សាវិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​​​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល​។
​​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុ​វ៉េ​ត យល់​ថា ករណីនេះ ដោយសារ​រក​មិនឃើញ​កំហុស​របស់​ជន​ជាប់ចោទ តុលាការ​កំពូល អាច​នឹង​ពិចារណា​លើកលែង​ការចោទប្រកាន់ ឬ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដើម្បី​ស៊ើប​អង្កេត​​ទ្បើង​វិញ ​៖
​កាលពី​សប្តាហ៍​មុន មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ហៅ​គ្រួសារ​ភាគី​ដើមបណ្តឹង និង​ចុងចោទ​ចុះហត្ថលេខា​លើ​លិខិត​មួយ ដែល​បាន​ត្រៀម​ជាស្រេច គឺ​ស្នើ​សុំ​អន្ត​រគ​មន៍​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ដើម្បី​ជួយ​បញ្ចប់​រឿងក្តី និង​ជា​ថ្នូរ​នឹង​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា​។ ប៉ុន្តែ គ្រួសារ​​​​​ជនជាប់ចោទ បដិសេធចោល ដោយ​ចាត់ទុកថា ទង្វើ​នេះ​ជា​ការដាក់បន្ទុក​បន្ថែម​លើ​អ្នកស្រី យ៉ោម បុប្ផា ដែល​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​៕

No comments:

Post a Comment

yes