សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

ស៊ូថេប​កំណត់​គោលដៅ​បី​ថ្ងៃ​ដើម្បីផ្តាច់​ឫសគល់​របប​លោក​ថាក់ស៊ីន

131126_17b
លោកស៊ូថេប ធឿកស៊ូបាន (កណ្តាល)ស្វាគមន៍ក្រុម​អ្នកតវ៉ា។ AFP
 ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ចន្ទ​ បាន​សម្រុក​ចូល​ក្រសួង​ហិរញ្ញវត្ថុ និង​បាន​គំរាម​កាន់កាប់​អគារ​រដ្ឋាភិបាល​ជាច្រើន​ទៀត​នៅក្នុង​ការ កើនឡើង​ នៃ​កិច្ចប្រឹងប្រែង​ផ្តួលរំលំ​នាយករដ្ឋមន្ត្រី​មាន​បញ្ហា​លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា។
ភាពចលាចល​នេះ​បាន​បង្កើន​ក្តីបារម្ភ នៃ​ហិង្សា​ប្រយុទ្ធ​គ្នា​តាមផ្លូវ​ជា​ថ្មី​ទៀត​ នៅក្នុង​ប្រទេស​ដែល​រពើតរពើង​តាំងពី​ពេល​ទម្លាក់​លោក​ថាក់ស៊ីន។
ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រាប់​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​ឆ្លងកាត់​រដ្ឋធានី​របស់​ ថៃ​ដ៏​តឹងតែង​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ការ កើនឡើង​ នៃ​ការ​ជួបជុំ​គ្នា​តាម​ផ្លូវ​ជា​ទ្រង់ទ្រាយ​ធំ​ ក្នុង​បំណង​ផ្ដួលរំលំ​រដ្ឋាភិបាល ​ដែល​មាន​បញ្ហា​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា។
ការ ​តវ៉ា​ប្រឆាំង​លោកស្រី យីង ឡាក់ ​និង​បងប្រុស​គឺ​អតីតនាយករដ្ឋមន្ត្រី​អស់​អំណាច​ លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា នេះ ​គឺជា​ការ​តវ៉ា​ធំ​បំផុត​តាំងពី​ឆ្នាំ​២០១០​នៅពេល​ព្រះរាជាណាចក្រ​នេះ ​ត្រូវ​ធ្វើឲ្យ​រង្គោះរង្គើ ​ដោយ​ការ​បង្ហូរ​ឈាម​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​ពេល​ ប៉ុន្មាន​ទសវត្សរ៍​នេះ​ខណៈ​ជន​ស៊ីវិល​ជាង​៩០​នាក់​បាន​ស្លាប់​។

មេដឹកនាំ​ប្រឆាំង​ ស៊ូ​ថេប ​ធឿក​ស៊ូ​បាន​បាន​ប្រកាស​កាលពី​រាត្រី​ថ្ងៃ​អាទិត្យ​ថា ការ​រំលាយ​សភា​ ឬ​ក៏​ការ​លាលែង​របស់​លោកស្រី​នាយករដ្ឋមន្ត្រី​នឹង​មិន​គ្រប់គ្រាន់​ ដើម្បី​ បញ្ឈប់​ការ​តវ៉ា​នៅ​វិថី​រាជា​ដំណើរ​នេះ​ទេ។
អតីត​សមាជិកសភា​គណបក្ស​ប្រធានាធិបតី​លោក ស៊ូថេប​ បាន​និយាយ​ថា គោលដៅ​ចុងក្រោយ​នៃ​ការ​តវ៉ា​នេះ​គឺ​ត្រូវ​ផ្ដាច់​ឫសគល់​របប​លោក​ថាក់ស៊ីន ​ហើយ​ការ​តវ៉ា​នេះ​នឹង​មិន​បញ្ចប់​ទេ​ ដរាប​ណា​គោលដៅ​មិន​បាន​សម្រេច​។
លោក ស៊ូថេប ​បាន​ប្រាប់​ហ្វូង​មនុស្ស​រាប់​ម៉ឺន​នាក់​ថា៖​«​យើង​នឹង មិន​បញ្ឈប់​ទេ​ សូម្បីតែ​លោកស្រី​នាយករដ្ឋមន្ត្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា លាលែង​ ឬ​ក៏​សភា ត្រូវ​បាន​រំលាយ​ក៏​ដោយ»។
លោក​បាន​បន្ថែម​ថា៖ «​បាតុកម្ម​របស់​យើង​នឹង​បន្ត​រហូត​ដល់​យើង​អាច​កម្ចាត់​របប​លោក​ថាក់ស៊ីន»។
ទោះ ​ជា​យ៉ាង​ណា ​លោក​ស៊ូថេប បាន​អះអាង​ថា ការ​ប្រយុទ្ធ​នេះ​នឹង​មាន​រយៈពេល​មិន​យូរ​ទេ​។ ​លោក​បាន​ថ្លែង​ថា៖​ «​ការ​ប្រយុទ្ធ​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​បី​ថ្ងៃ»។
ក្រុម​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​AFP នៅ​កន្លែង​កើតហេតុ បាន​និយាយ ថា បាតុករ​រាប់​រយ​នាក់​ បាន​កាន់កាប់​អគារ​ជាច្រើន​នៅក្នុង​បរិវេណ នៃ​ក្រសួង​ហិរញ្ញវត្ថុ​ ដោយ​គ្រវី​ទង់ជាតិ​ និង​រាំ​ច្រៀង​។
លោក​ស៊ូថេប បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​ស្អែក​យើង​នឹង​ចូល​កាន់កាប់​គ្រប់​ក្រសួង​ទាំងអស់​ដើម្បី​បង្ហាញ​ ចំពោះ​ប្រព័ន្ធ ថាក់ស៊ីន​ថា ពួកគេ​គ្មាន​ភាព​ស្រប​ច្បាប់​ដើម្បី​ដឹកនាំ​ប្រទេស​ទេ»។
ដោយ​ថ្លែង​ទៅ​ កាន់​ហ្វូង​មនុស្ស​ លោក​ស៊ូថេប ​បាន​ថ្លែង​ថា អ្នក​តវ៉ា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​តាំង​១៣​កន្លែង​។ កន្លែង​ទាំង​នោះ មាន​ទាំង​ស្ថានីយទូរទស្សន៍​៥​ និង​មូលដ្ឋាន​យោធា​ ប៉ូលិស ​និង​បរិវេណ​រដ្ឋាភិបាល​ផង​ដែរ​។
ដោយ​ស្រែក​ព្រម​គ្នាៗ​ថា ថាក់ស៊ីន​ចេញ​ទៅ! កងទ័ព​ចូល​មក​! អ្នក​តវ៉ា​ខ្លះ​ មុន​នេះ បាន​អំពាវនាវ​ ឲ្យ​មាន​អន្តរាគមន៍​ពី​យោធា នៅក្នុង​ប្រទេស​មួយ​ដែល​ធ្លាប់​មាន​រដ្ឋប្រហារ​១៨​លើក​ ចាប់​តាំងពី​ខ្លួន ក្លាយ​ជា​របស់​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ក្នុង​ឆ្នាំ​១៩៣២។
លោក ស៊ូថេប ​បាន​ទទូច​សុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​កុំ​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​កំពុង​តែ​ ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ទាំងនោះ ដោយ​បន្ថែម​ថា៖​«​យើង​គ្រាន់តែ​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​ផ្លុំ​កញ្ចែ ​និង​ផ្កា​ប៉ុណ្ណោះ»។
យោងតាម​ការ​ប៉ាន់ស្មាន ដែល​បាន​បញ្ជាក់​របស់​ប្រមុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ លោក Paradorn Pattanatabut ឲ្យ​ដឹងថា ទង្វើ​នេះ ​បាន​កើត​មាន​ឡើង​ បន្ទាប់ពី​ការ​ជួបជុំ​ដ៏​គឹកកង​កាលពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​កៀរគរ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​រហូត​ដល់​១៨​ម៉ឺន​នាក់​ មក​លើ​ដង​ផ្លូវ​នៃ​ក្រុង​បាងកក។
លោក​ស៊ូថេប ​បាន​អបអរ​ការ​ជួបជុំ​«​មនុស្ស​១​លាន​នាក់​»​របស់​លោក​ពី​ថ្ងៃ​អាទិត្យ​។ លោក​បាន​អះអាង​ថា ​មនុស្ស​ជាង​១​លាន​នាក់​មាន​វត្តមាន​ក្នុង​ការ​តវ៉ា​នេះ​។
ក្រុម​អាវក្រហម​គាំទ្រ​រដ្ឋាភិបាល ៥​ម៉ឺន​នាក់​ បាន​ជួបជុំ​គ្នា​ទាំង​យប់​ នៅក្នុង​កីឡដ្ឋាន​បាល់ទាត់​ជាយ​ក្រុង​បាងកក ជា​ការ​គាំទ្រ​លោកស្រី យីងឡាក់ ដែល​នៅតែ​ជា ឥស្សរជន​បែកបាក់​គ្នា​ដ៏​ធំ។
លោកស្រី​យីងឡាក់ បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោកស្រី​នឹង​មិន​លាលែង ហើយ​ក៏​មិន​រំលាយ​សភា នោះ​ដែរ ​ថ្វីបើ​មាន​សម្ពាធ​កំពុង​កើន​ឡើង​ក្តី៕

No comments:

Post a Comment

yes