សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 21, 2013

កម្មករ​ជាង​៨០​នាក់​នៅ​រោងចក្រ​ឃី​ង​ហ្វឺស​២ក្នុង​ខេត្ត​កណ្តាលដួលសន្លប់​​

​អគ្គលេខាធិការរង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថន ថុល ឲ្យដឹងថា កម្មករ​រោងចក្រ​កាត់ដេរ ឃី​ង​ហ្វឺស​២(King First 2) ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ក្នុង​ឃុំ​ត្រពាំង​ក្រសាំង ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល ជាង​៨០​នាក់ បាន​ដួលសន្លប់​តៗ​គ្នា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​បរិយាកាស​នៅក្នុង​រោងចក្រ​មិនល្អ​។​
​លោក​ឲ្យដឹង​ដែរថា ការ​ដួលសន្លប់​នេះ​ទំនង​ក៏​បណ្តាល​មក​ពី​កម្មករ​ហួសកម្លាំង​ផងដែរ​។ កម្មករ​ត្រូវ​បាន បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្យាបាល​។ លោក​ថា កម្មករ​រោងចក្រ​កាត់ដេរ​ឃី​ង​ហ្វឺស​២ មាន​ចំនួន​ប្រមាណ​ជា ១០០០​នាក់​។ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ កម្មករ​មួយ​ចំនួន​បាន​ក្អួតចង្អោរ និង​រាករូស ដោយ​មិន​ដឹង មូលហេតុ​។​
​ប្រធាន​នាយកដ្ឋាន​សុខ​ភាព​ការងារ​នៃ​ក្រសួង​ការងារ លោក ប៉ុក វ៉ាន់​ថា​ត ដែល​បាន​ចុះ​ទៅ​ដល់​ទីនោះ មានប្រសាសន៍ថា ការដួលសន្លប់​បណ្តាល​មកពី​កត្តា ៣​យ៉ាង​។ ទីមួយ គឺ​លំហូរ​ខ្យល់​ចេញចូល​មិន​ធ្វើ​តាម​ស្តង់ដារ ទី​ពីរ​ការ​ទុកដាក់​សម្ភារៈ​មិន​បាន​ល្អ ឬ​គ្មាន​របៀប​នៅ​កន្លែង​កម្មករ​ធ្វើការ និង​ទី​បី​ការបន្ថែម​ម៉ោង​ធ្វើការ​។ លោក​បន្តថា មន្ត្រី​ពាក់ព័ន្ធ​បាន​ជួយ​អន្តរាគមន៍ ហើយ​ប្រាប់​ឲ្យ​កម្មករ​ឈប់​សម្រាក​រហូតដល់​មាន​អា​ការៈធូរស្រាល​។​

​លោក​អះអាង​ថា លោក​បាន​ស្នើ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ធ្វើយ៉ាងណា​គិតគូរ​ពី​បញ្ហា​សុខភាព​កម្មករ​ជា​ចម្បង ដើម្បី​ជៀសវាង​បញ្ហា​នេះ​កើតឡើង​ទៀត​៕

No comments:

Post a Comment

yes