សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 21, 2013

បទ​យក​ការណ៍​៖តុលាការ​​កំពូល​​ជា​​ក្តី​សង្ឃឹម​​ចុង​ក្រោយ​​របស់​​ក្រុម​គ្រួសារ​​​អ្នកស្រី​​យ៉ោមបុប្ឆា​

អ្នកស្រីយ៉ោម បុប្ផា និងកូនប្រុស (រូបថត ញឹម សុខន)

អ្នកស្រី​យ៉ោម បុប្ផា អាយុ​៣០​ឆ្នាំ រស់នៅ​​តំបន់​បឹងកក់​​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​​ចំណោម​ប្រជាជន​ជាង​ ៤០០០​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ស៊ូ​កា​គូ​អ៊ី​ន​​តាំង​ពី​​ឆ្នាំ​​២០០៧​​មក​។ អ្នកស្រី​បាន​ផ្លាស់​ប្តូរ​ពី​ភាព​ជា​ស្ត្រី​ទន់ភ្លន់​​ធ្វើ​ការងារ​ផ្ទះ និង​ចិញ្ចឹម​កូន​ មកជា​អ្នក​ដែល​សកម្ម​តស៊ូ​ប្រឆាំង​សន្តិសុខ​ក្រុម​ហ៊ុន និង​កម្លាំង​សន្តិសុខ​របស់​រាជរដ្ឋាភិបាល ពេលខ្លះ មាន​ការប៉ះទង្គិច​​ដោយ​ពាក្យសម្តី ពេលខ្លះ​ប៉ះទង្គិច​ដោយ​កម្លាំង​។
បុប្ផា ក៏​ជា​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​​ស្រ្តី​ផ្សេង​ទៀត​នៅ​តំបន់​បឹង​​កក់ ដែល​ចេញ​មុខ​តវ៉ា ទាំង​ថ្ងៃ​ទាំង​យប់ ថ្ងៃ​​ក្តៅ មេឃ​​ភ្លៀង គឺ​គោល​បំណង​ដើម្បី​ការពារ​ដី និង​​ផ្ទះ​​របស់​​ពួក​គាត់​។ ក្នុង​ពេល​តវ៉ា​ពេលខ្លះ​ត្រូវ​សន្លប់ រង​របួស និង​​សមត្ថកិច្ច​​ចាប់​ខ្លួន​​ទៀត​​ផង​។
ក្នុង​ចំណោម​ស្ថាប័ន​ជាច្រើន ទាំង​ជាតិ និង​អន្តជាតិ ដែល​អ្នក​ភូមិ​បឹងកក់​ស្វែងរក​កិច្ច អន្តរាគមន៍​​នោះ អ្នកស្រី​​យ៉ោម បុប្ផា ក៏​ធ្លាប់​ដឹកនាំ​ប្រជា​សហគមន៍​ទៅ​សុំ​​កិច្ច​​អន្តរាគ​មន៍ ពី​ព្រះ​មហាក្សត្រ​ដែរ​កាលពី​ដើម​ឆ្នាំ​២០១២​ ៖
​អ្នកស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែ​​កញ្ញា ឆ្នាំ​​២០១២ ហើយ​ត្រូវបាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ផ្តន្ទា​ទោស​​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​​ពី​​បទ​​ប្រើ​ហិង្សា​​ដោយ​​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅ​​ជាបទ​ផ្តួចផ្តើម​ឲ្យមាន​ហិង្សា​វិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​​រៀល​។​

​អ្នកស្រី​យ៉ោម ​បុប្ផា​ មិន​សុខចិត្ត នឹង​​សាល​ដីកា​​របស់​សាលាឧទ្ធរណ៍ ហើយ​​បាន​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​។ នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​នេះ តុលាការ​​កំពូល​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​របស់​អ្នកស្រី​។​
​លទ្ធផល​នៃ​ការសម្រេច​របស់​តុលាការ​កំពូល​​ ស្ថិតនៅ​ក្នុង​ការសង្ស័យ​របស់​ក្រុម​គ្រួសារ អ្នកស្រី​​យ៉ោម បុប្ផា និង​អង្គការ​សិទ្ធិមនុស្ស​នៅ​ឡើយ​។
​បើ​ទោះ​ជា​ចៅក្រម​មិនទាន់​សម្រេច​ក៏​ដោយ  ក៏​លោក​​លួស សា​ខន ដែលជាស្វាមីរបស់​អ្នក​ស្រី​យ៉ោម បុប្ផា សង្ឃឹម​ថា ប្រពន្ធ​របស់​​លោក​ត្រូវ​តុលាការ​សម្រេច​​ដោះលែង​ដែរ​។ វ័យ​៤៨​ឆ្នាំ​​ លោក សា​ខន មាន​ជំងឺ​ប្រចាំ កាយ​ផង​នោះ ថ្លែងថា ប្រពន្ធ​​របស់​លោក​កន្ល​ង​មក​ប្រឹងប្រែង​តវ៉ា​ដើម្បី​ប្រយោជន៍​ប្រជា សហគមន៍ ហើយ​ការចោទប្រកាន់​នោះ​ជា​រឿង​មិន​ពិត​ ៖
​លោក សា​ខន បច្ចុប្បន្ន​រស់នៅ​ជាមួយ​កូន​ប្រុស​អាយុ ​០៩​ឆ្នាំ​ ​នៅ​តំបន់​បឹង​កក់​។ លោក​បន្តថា រូបលោក​ផ្ទាល់ និង​កូនប្រុស មាន​ជំងឺ​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​។​
លោក​​លួស សា​ខន ស្វាមីអ្នកស្រីយ៉ោម បុប្ផា (ពាក់អាវស) និង​កូន​ប្រុស នៅមុខតុលាការកំពូល (រូបថត ណាត សុភាព)
​អ្នកស្រី​យ៉ោម បុប្ផា ត្រូវ​បាន​ចាប់​ឃុំ តែ​សកម្មភាព​តវ៉ា​ដែល​អ្នកស្រី​ធ្លាប់​ដឹកនាំ​នោះ មិន​បញ្ចប់​ទេ គឺ​ប្រជា​សហគមន៍​នៅតែ​បន្ត​តវ៉ា ដែល​ដឹកនាំ​ដោយ​អ្នក​ស្រី​ទេព វ​ន្នី​ ​។
​នៅ​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា ប្រជា​ហគ​មន៍​បឹងកក់​ប្រមាណ​២០០​នាក់ បាន​ដើរ​ហែ​ក្បួន​ជុំវិញ តុលាការ​កំពូល​បី​ជុំ ក្នុង​សំលៀកបំពាក់​ស ដើរ​ដោយ​ជើង​ទទេ សូត្រ​ធម៌ និង​ទូងស្គរ​ផង ដើម្បី​បន្ទន់ចិត្ត​ឲ្យ​ចៅក្រម ឲ្យ​សម្រេចក្តី​​ដោយមិន​ស្ថិត​​ក្រោម​​សម្ពាធ​​នយោបា​យ​ហើយ ផ្តល់​យុត្តិធម៌ ពិតប្រាកដ​ដល់​អ្នកស្រី​យ៉ោម ​បុប្ផា ក្រុមគ្រួសារ ក៏​ដូចជា​ប្រជា​សហគមន៍​បឹងកក់​ ៖
​ករណី​ជម្លោះដីធ្លី​នៅ​បឹង​កក់ ក៏​ដូចជា​ករណី​​ចាប់​អ្នកស្រី​យ៉ោម បុប្ផា​ ឃុំ គឺ​​អង្គការ​ការពារ​​សិទ្ធិ​មនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ឲ្យ​បាន​​ឆាប់ ដើម្បី​បញ្ចប់​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​

កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា អង្គការ​លើកលែងទោស​អន្តរ​ជាតិ​(Amnesty International) ទាមទារ​ឲ្យ​តុលាការ​កំពូល​កម្ពុជា​​ដោះលែង អ្នកស្រី យ៉ោម បុប្ផា ដោយ​​សំអាង​ថា អ្នកស្រី​មិន​មាន កំហុស​ទេ​។ អនុប្រធាន​​អង្គការ​លើកលែងទោស​​​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក លោកស្រី Isabelle Arradon ចាត់​​ទុក​​អ្នក​ស្រី យ៉ោម បុប្ផា ជា​អ្នកទោស​មនសិការ រង​ការ​មួលបង្កាច់​​ពី​បទល្មើស​ព្រហ្មទណ្ឌ ដែល​តុលាកា​រគ​ប្បី​ដោះ​លែង​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។​

សហគមន៍ដីធ្លី ធ្វើពិធីបួងសួង និង​សុំឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា (រូបថត ពុទ្ធិសាក់)
អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សុ​វ៉េ​ត យល់ថា ករណីនេះ ដោយ​សារ​រក​មិនឃើញ​កំហុស​របស់​ជន​ជាប់​ចោទ តុលាការ​កំពូល អាច​​នឹង​ពិចារណា​លើកលែង​ការចោទប្រកាន់ ឬ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ស៊ើប​អង្កេត​​ទ្បើង​​វិញ ៖ "​ស្ថាន​ភាព​​របស់​អ្នកស្រី​យ៉ោម បុប្ផា ដែល​កំពុង​នៅ​ពន្ធនាគារ​នេះ វា​រយៈពេល​ជាង ១​ឆ្នាំ​ហើយ បើ​គិត​នេះ​វា​ចូល គេ​ហៅថា ២​ភាគ​៣​នៃ​ទោស អញ្ចឹង​ប្រហែលជា​អាច​មាន​​ការលើកលែង ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ឲ្យមាន​សេរីភាព ហើយ​យើង​នៅ​តែ​ទទូច​ថា តុលាការ​កំពូល​មិន​អាច​​យក​គោលការណ៍​ច្បាប់​មក​អនុវត្ត ដោយ​មិនទាន់​មាន​ការស៊ើបអង្កេត​ឲ្យ​ត្រឹមត្រូវ មាន​ការជឿជាក់​ពេញលេញ​ពី​សង្គម​ស៊ីវិល ក៏ដូចជា​សហគមន៍ អញ្ចឹង​​គប្បី​ត្រូវ​ពិនិត្យមើល ពិចារណា​អំពី​ទោសកំហុស​ដែល​អ្នកស្រី​បាន​ប្រព្រឹត្ត ថា​តើ​ពិតជា​បាន​ប្រព្រឹត្ត​មែន​ឬ​មួយ​យ៉ាង​ម៉េច​"​។​
​អង្គ​ការ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ តែង​ប្រៀបធៀប ករណី​អ្នកស្រី​​យ៉ោម បុប្ផា ទៅ​នឹង​ករណី​លោក​​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត  បាន​​​បាញ់​ក​ម្មការ​នី​បីនាក់ ឲ្យ​រងរបួស កាលពីដើមឆ្នាំ​២០១២ តែ​បច្ចុប្បន្ន​​កំពុង​រស់​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​។​
​អ្នកស្រី​យ៉ោម បុប្ផា មានកូន​ប្រុស​តែ​ម្នាក់​ឈ្មោះ​លួស លី​ហួរ អាយុ​៩​ឆ្នាំ​​រៀន​ថ្នាក់​ទី​៤​។  លី​ហួរ អង្គុយ​លើ​អង្រឹង​ថ្លែង​ទាំង​ទឹកមុខ ស្លេកស្លាំង​ថា ពេល​ខ្លះ​​​គាត់​​មិន​​បាន​​ទៅ​រៀន​ទេ ព្រោះ​អារម្មណ៍​នឹក​ម្តាយ ហើយ​ចំណាត់​ថ្នាក់​នៅ​សាលា​ក៏​ធ្លាក់​ទៅ​ក្រោមៗ​គេ​ដែរ​ ៖
​លី​ហួរ បន្ត​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​បង្ហាញ​ពី​ភាព​ឯកោ ចំពោះ​កុមារ ដែល​ធ្លាប់ មាន​ម្តាយ​មើល តែ​ម្តាយ​របស់​ខ្លួន​ត្រូវ​ជាប់​ឃុំ​ថា ការ​មើលថែ​របស់​ឪពុក​មិន កក់ក្តៅ​ដូច​ម្តាយ​ទេ​៖

No comments:

Post a Comment

yes