សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 26, 2013

បាតុករ​ថៃ​ចូល​កាន់កាប់​ក្រសួង​ហិរញ្ញវត្ថុ​

ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចូល​កាន់កាប់​តំបន់​នៅក្រៅ​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ​នៅ​ជិត​ក្រសួង​​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ចូល​កាន់កាប់​ដោយ​បាតុករ​រាប់ពាន់​នាក់​ដែល​ដឹកនាំ​ដោយ​សមាជិក​បក្ស​ប្រឆាំង​លោក​ស៊ូ​ថេប ធឿក​ស៊ូបាន​។​
​មិន​មាន​របាយការណ៍​អំពី​ការប៉ះទង្គិច​រវាង​អ្នក​ប្រឆាំង​តវ៉ា​និង​កម្លាំង​សន្តិសុខ​ទេ​។​

បាតុករ​ចូល​កាន់កាប់​ក្រសួង​ហិរញ្ញវត្ថុ ក្រោម​ការបញ្ជា​របស់​ស៊ូ​ថេប​(​រូប​ក្រោម​) ដែល​គំរាម​កាន់កាប់​ក្រសួង​មន្ទីរ​របស់​រដ្ឋ​​ទាំងអស់​បើ​នាយករដ្ឋមន្ត្រី​មិន​លាឈប់​
​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​ធ្វើ​ការជួបជុំ​នៅ​១៣​កន្លែង​ក្នុង​រដ្ឋធានី​បាងកក​កាលពី​ថ្ងៃ​ចន្ទ ដោយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​និង​សង្ឃឹមថា​​នឹង​កៀងគរ​ការគាំទ្រ​មកពី​ពួក​មន្ត្រី នៅ​ពេល​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ផ្គើន​នឹង​ការទាមទារ​អោយ​លោកស្រី​លា​ឈប់​ពី​តំណែង​និង​ប្តេជ្ញា​បន្ត​នៅក្នុង​អំណាច​។​

​ក្រោយ​ពី​ចូល​កាន់កាប់​នៅ​ការិយាល័យ​ចំណូល​នៅ​ជាន់​ទី​១ លោក​ស៊ូ​ថេប​បាន​បញ្ជា​អោយ​បាតុករ​បន្ត​ចូល​កាន់កាប់​គ្រប់​ជាន់​នៃ​​អាគារ​ដែល​ក៏​រួម​មាន​ក្រសួង​ហិរញ្ញវត្ថុ​ផង​ដែរ​។​លោក​បាន​ប្រាប់​អ្នក​ប្រឆាំង​តវ៉ា​ចូល​គ្រប់​បន្ទប់ និង​ប្រគល់​ផ្កា​ដល់​បុគ្គិលិក​មន្ត្រី​រដ្ឋ​​ស្នើសុំ​ពួកគេ​អោយ​នៅ​ខាង​បាតុករ អង្គុយ​អោយ​ស្ងៀម និង​កុំ​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​ស៊ូ​ថេប បានបញ្ជាក់​ថា​"​ការិយាល័យ​ចំណូល​និង​ក្រសួង​ហិរញ្ញវត្ថុ​ជា​បេះដូង​នៃ​របប​ថាក់ស៊ីន ដូច្នេះ​យើង​ចាប់យក​ពួក​វា​ចាប់ពី​ថ្ងៃ​នេះ​ទៅ​។​ខ្ញុំ​ស្នើសុំ​អោយ​ប្រជាជន​ចូលទៅក្នុង​វា​ដោយ​អហិង្សា និង​យើង​នឹង​បង្ហាញ​អ្វី​ដែល​ជា​អំណាច​ប្រជាជន​ពិត​។​បើ​រដ្ឋាភិបាល​​មិន​ចុះចាញ់ យើង​នឹង​កាន់កាប់​គ្រប់​ក្រសួង​"​។​

​ការប្រឈមមុខ​ក៏​កើតមាន​នៅ​ការិយាល័យ​ប៉ូលិស​ក្រុង ដោយសារ​បាតុករ​ទាម​ទារ​ជួប​មេ​ប៉ូលិស​ដែល​ពួកគេ​ចោទប្រកាន់​ថា​ធ្វើការ​​បំរើ​ផលប្រយោជន៍​តែ​បុគ្គល​ម្នាក់​ជា​ជាង​សំរាប់​ប្រជាជន​និង​ប្រជាជាតិ​។​បរិយាកាស​មិន​ដូចគ្នា​កើតមាន​នៅ​បញ្ជាការដ្ឋាន​បញ្ជាការ​​ជាន់ខ្ពស់ នៅពេល​បុគ្គលិក មន្ត្រី​រដ្ឋការ​ខ្លះ​បាន​ចេញមក​ចូលរួម​ជាមួយ​បាតុករ​។​

​បាតុករ​បន្ទាប់មក​ធ្វើដំណើរ​ទៅកាន់​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស និង​ក្រុម​មួយទៀត​បាន​ទៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្ត៍​លេខ​៥​ដោយ​ទាមទារ​អោយ​ចាក់ផ្សាយ​ការតវ៉ា​ប្រឆាំង​របស់​ពួកគេ​ផង​៕

No comments:

Post a Comment

yes