សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទាប​ខាង​ភាព​ជិតស្និទ្ធ​នឹង​ប្រជាជន

កម្ពុជា​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​សាធារណរដ្ឋ​ស៊ីរី (Syrian- Arab) នៅ​ក្នុង​សន្ទស្សន៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ធ្វើ​ការ​វាស់​ស្ទង់​លើ​ភាព​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​ខ្លួន។
សន្ទស្សន៍​ស្តីពី «ភាព​ជិត​ស្និទ្ធ​របស់​រដ្ឋាភិបាល» បាន​ដាក់​ចំណាត់​ថ្នាក់​លើ ប្រទេស ១៨២ ដោយ​ផ្អែក​លើ​ការ​វាស់​ស្ទង់​អំពី​អភិបាល​កិច្ច​មូលដ្ឋាន​ចាប់​តាំង​ពី​ទសវត្សរ៍ ៨០ ដោយ​បង្ហាញ​អំពី​ស្វយតភាព​នយោបាយ សារពើពន្ធ​និង​រដ្ឋបាល​នៃ «របប​អភិបាលកិច្ច​ពហុ​បញ្ជា»។ នេះ​បើ​តាម​ឯកសារ​របស់​អ្នក​និពន្ធ Maksym Ivanyana ដែល​ជា​អ្នក​សេដ្ឋកិច្ច​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Michigan និង​អ្នក​និពន្ធ Anwar Shah នៅ​វិទ្យាស្ថាន Brookings
លោក Shah និង Ivanyana បាន​សរុប​ទិន្នន័យ​បង្កើត «សន្ទស្សន៍​វិមជ្ឈការ» បន្ទាប់​មក​ធ្វើ​ការ​សម្រួល​តាម​លំដាប់​ថ្នាក់​ប្រទេស​ដើម្បី​បង្កើត «សន្ទស្សន៍​ភាព​ជិត​ស្និទ្ធ​របស់​រដ្ឋាភិបាល» នេះ។
ទិន្នន័យ​ដែល​បាន​ប្រើ​សម្រាប់​ការ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ទាំង ១៨២ នេះ​គឺ​ត្រូវ​បាន​យក​មក​ពី​ពាក់​កណ្តាល​ទសវត្សរ៍ ទី២០ ដោយ​ភាគ​ច្រើន​បំផុត​ពី​ឆ្នាំ ២០០៥។

កម្ពុជា ត្រូវ​បាន​ដាក់​ចំណាត់​វិមជ្ឈការ​ទាប នៅ​ក្នុង «សន្ទស្សន៍​ភាព​ជិត​ស្និទ្ធ​របស់​រដ្ឋាភិបាល» ទាប​ជាង​ប្រទេស ថៃ ដែល​មាន​លំដាប់​ថ្នាក់ ៣៨ វៀតណាម លំដាប់​ថ្នាក់ ៦០ ឡាវ លំដាប់​ថ្នាក់ ៧៨ ស្រីលង្កា ៩១ ប៉ុន្តែ​ឈ្នះ​ប្រទេស មីយ៉ាន់ម៉ា មាន​ចំណាត់​ថ្នាក់ ១៧៩។
លោក Shah និង Ivanyana បាន​បញ្ជាក់​ថា កំណែ​ទម្រង់​វិមជ្ឈការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក​រយៈ​ពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​ផ្តល់​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ទៅ​ថ្នាក់​ក្រោម​ខ្លាំង​ជាង​មុន។
ឯកសារ​ស្រាវជ្រាវ​នេះ​ដែល​មាន​ចំណង​ជើង​ថា៖ «តើ​រដ្ឋាភិបាល​របស់​អ្នក​ជិត​ស្និទ្ធ​យ៉ាង​ម៉េច​ចំពោះ​ប្រជាជន? សូចនាករ​ទូទាំង​ពិភពលោក​ស្តីពី​ការ​ទៅ​រក​ថ្នាក់​មូលដ្ឋាន​និង វិមជ្ឈការ» បាន​ឲ្យ​ដឹង​ទៀត​ថា៖ «លទ្ធផល​នៃ​ការ​ដាក់​ចំណាត់​ថ្នាក់​នេះ​អាច​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​យល់​ដឹង​អំពី​ការ​ចាប់​ផ្តើម​នៃ​បដិវត្តន៍ Arab Spring និង​ចលនា​នយោបាយ​ដទៃៗ​ទៀត រួម​ទាំង​រលក​នៃ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អភិបាលកិច្ច​នៅ​ជុំវិញ​ពិភពលោក»។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ ចង្អុល​បង្ហាញ​ថា ខណៈ​មិន​ទាន់​បាន​ឃើញ​ឯកសារ​នេះ ប្រជាជន​កម្ពុជា​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រដ្ឋាភិបាល របស់​ខ្លួន​ជាង​កាល​ពី​ពេល​មុន។ លោក​ថ្លែង​ថា៖ «យើង​យល់​ថា ស្ថិរភាព​នៃ​រដ្ឋាភិបាល​នេះ​គឺ​ខ្លាំង ហើយ​យើង​បាន​និង​កំពុង​ធ្វើ​ការ​ជា​ប្រចាំ​ដើម្បី​ឲ្យ​ការ​ភ្ជាប់​ទំនាក់​ទំនង​នឹង​ប្រជាជន​បាន​ប្រសើរ​ឡើង»។ លោក​ថា ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ទៅ​ប្រជាជន​អាច​មើល​ឃើញ​ក្នុង​សមត្ថភាព​ប្រជាជន ដែល​រៀបចំ​នៅ​កម្រិត​ថ្នាក់​មូលដ្ឋាន​ជា​ឫសគល់។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទាក់​ទង​បាន​ទេ​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes