សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

លោកអនុប្រធានកឹមសុខាចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងយកបច្ច័យប្រគេនព្រះសង្ឃចំនួន២វត្តស្ថិតនៅស្រុកមេមត់ខេត្តកំពង់ចាម


នៅបន្ទាប់ពីចូលរួមក្នុងពិធីបុណ្យកឋិនទាន ដែលជាប្រពៃណីជាតិ ដង្ហែទៅកាន់វត្តនានាមួយ ចំនួនក្នុងរយៈពេល១ខែកន្លងមកនេះ ជាថ្មីម្តងទៀតលោកអនុប្រធាន កឹម សុខា នៅរសៀល​ថ្ងៃទី១៩ វិច្ឆិកា​ ២០១៣ ក៏បានបន្តនាំយកបច្ច័យមួយចំនួនបន្ថែមទៀត ដែលទទួល​បានពី​ការ​ចូលរួមចាប់មគ្គផលរបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេស ប្រគេនដល់ព្រះសង្ឃគ្រូចៅអធិការវត្ត ឧដ្តុងមានជ័យ និងវត្តជោតរង្សី ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីកសាងសមិទ្ធ​ផលនានា ក្នុងទីវត្តអារាមទាំងពីរ ។

បន្ទាប់មកលោកអនុប្រធាន កឹម សុខា អមតំណើរដោយលោក គួយ ប៊ុនរឿន ប្រធានក្រុមការ​ងារគណបក្សសង្គ្រោះជាតិខេត្ត លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានក្រុមការងារខេត្ត និងប្រធាន អនុប្រធានប្រតិបត្តិខេត្ត ព្រមទាំងក្រុមការងារស្រុកមួយចំនួនទៀត បានបន្តរដំណើរចុះជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋ សមាជិក-សមាជិការគណបក្សនៅភូមិស្រែតានងលិច ឃុំ ចាន់មូល ស្រុកមេមត់ និងនៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីធ្វើការជំរាប​ជូន​ការវិវឌ្ឍន៏ស្ថានការណ៏នយោបាយ និងយុទ្ធសាស្រ្តបន្តរបស់គណបក្សសង្គ្រោះជាតិ ដើម្បី ទាមទាយុត្តិធម៌ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។


ជាមួយគ្នានោះនៅថ្ងៃទី២០ វិច្ឆិកា លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ក៏​បន្តចុះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពេលព្រឹកនៅក្រុងព្រៃវែង សថិតនៅរោង កុនពានមាស និងពេលរសៀល​នៅភូមិក្តីរូង ឃុំរោងដំរី ​ស្រុកបាភ្នំ ហើយនៅថ្ងៃទី២១ វិច្ឆិកា ២០១៣ លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា​ ក៏បន្តចុះជួបពលរដ្ឋ និង​ក្រុម​ប្រឹក្សាជាប់ឆ្នោត សមាជិក-សមាជិការគណបក្ស​ពេល​ព្រឹកនៅទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តស្វាយរៀង សង្កាត់ចេក ក្រុងស្វាយរៀង ហើយពេលរសៀលជួប​សំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋនៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ៕

No comments:

Post a Comment

yes