សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

សហគមន៍​​មាន​​ទំនាស់​ដីធ្លីហែ​ក្បួន​​ជុំវិញ​តុលាការ​កំពូល​រក​យុត្តិធម៌​ជូនអ្នកស្រីយ៉ោមបុប្ផា​

សហគមន៍ដីធ្លី​រៀបចំបាយសីនៅមុខតុលាការកំពូល
 (រូបថត ណាត សុភាព)

សហគមន៍​មាន​ទំនាស់​ដីធ្លីប្រមាណ​ ២០០នាក់​ មក​ពី​សហ​គមន៍​ចំនួន​៣​ ​​នៅ​​​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្តើម​ហែ​ក្បួន​​​ជុំវិញ​​តុលាការ​​កំពូល​​ នៅ​ម៉ោង​៣និង​៣០នាទីថ្ងៃ​អង្គារ​នេះ ដើម្បី​ធ្វើ​​ពិធី​​រំដោះ​គ្រោះ​​ និង​បួង​សួង​​ឲ្យ​​តុលាការ​​ដោះ​លែង​​សកម្ម​ជន​​ដីធ្លី អ្នក​ស្រី​​យ៉ោម បុប្ផា។
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីរៀបចំពិធី​ហែក្បួននៅរសៀលនេះ មកពី​​សហគមន៍​​បឹង​កក់ បុរី​កីឡា និងសហគមន៍​ថ្មគោល។ ក្បួន​ហែ​នេះ​ ដើរ​ជុំវិញ​តុលាការ​កំពូល​បី​ជុំ អ្នក​មាន​ទំនាស់​ដីធ្លី​មាន​សំលៀក​បំពាក់​ពណ៌​ស ដើរ​ដោយ ជើង​ទទេ មាន​កាន់​បាយ​សី សូត្រ​ធម៌ និង​ទូង​ស្គរ ដើម្បី​បន្ទន់​ចិត្ត​ចៅ​ក្រម​ឲ្យ​ដោះ​លែង អ្នកស្រី​ យ៉ោម បុប្ឆា។
តុលាការ​កំពូល គ្រោង​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​អ្នកស្រី យ៉ោម បុប្ផា នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ចិកា​។ អ្នកស្រី​​យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​​ត្រូវបាន​សាលាដំបូង​​រាជ​ធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​​ពី​បទ ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​ត្រូវបាន​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ ទៅ​​ជា​​បទ ផ្តួចផ្តើម​ឲ្យមាន​ហិង្សា​វិញ ក្រោយ​ពី​រក​​មិន​ឃើញ​​កំហុស និង​សម្រេច​ឲ្យ​ទទួលទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល៕

No comments:

Post a Comment

yes