សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

ក្រុម​កម្មករSLនឹងបន្ត​ប្រមូល​ផ្តុំធ្វើ​កូដកម្ម​ឡើងវិញនៅ​ថ្ងៃ​ទី​២០​វិច្ឆិកា​

កម្មករ​រោងច​ក្រ​SL នៅតែបន្តធ្វើបាតុកម្មព្រោះតែគ្មានដំណោះស្រាយ។
កម្មករ​រោងច​ក្រ​SLនៅតែបន្តធ្វើបាតុកម្មព្រោះតែគ្មានដំណោះស្រាយ

ក្រុមកម្មករ​រាប់រយ​នាក់ នៅ​រោងចក្រ SL នឹង​បន្ត​ប្រមូលផ្តុំ ធ្វើ​កូដកម្ម​ឡើងវិញ នៅ​ថ្ងៃទី២០វិច្ឆិកា។ ជាការ​ប្រមូលផ្តុំ​តវ៉ា ក្រោយពី​មាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាង ៣ ខែ​មក​ហើយ។ ប៉ុន្តែ ​សេចក្តី​សម្រេច​របស់​រដ្ឋា​ភិ​បាល កាល​ពី​ថ្ងៃ​ទី​១៥​វិច្ឆិកា មិន​ទាន់​បាន​ប្រជុំ​រួម ដើម្បី​អនុវត្ត​នៅ​ឡើយ​ទេ។

បន្ទាប់​ពី​ឈប់​សម្រាក​បុណ្យអុំទូក​រយៈពេល ៤ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​សៅរ៍ទី១៦វិច្ឆិកា គឺ​នៅ​ថ្ងៃទី២០ វិច្ឆិកា ក្រុមកម្មករ​ប្រមាណ ៣០០០ នាក់ នឹង​បន្ត​ការប្រមូលផ្តុំ ធ្វើ​កូដកម្ម​តវ៉ា​ឡើងវិញ នៅមុខ​រោង ចក្រ SL ស្ថិត​នៅ​ផ្លូវ​លេខ ៣៧១ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ការប្រមូលផ្តុំ តវ៉ា​មិន​ចូលធ្វើការ​របស់​កម្មក​រ នៅ​ថ្ងៃទី២០វិច្ឆិកា​ស្អែក​នេះ ដោយសារតែ​ក្រុមហ៊ុន មិន ទាន់​អនុវត្តតាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​នៅ​រោងចក្រ SL ជាង ៣ ខែ​មកហើយ។ សេចក្តីសម្រេច​របស់​គ​ណៈ​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី១៥វិច្ឆិកា បាន​តម្រូវ​ឲ្យ​ថៅ កែ​រោងចក្រ SL ដក​លោក មាស ស​ត្ថា ចេញពី​រោងចក្រ ការព្រមព្រៀង​បើកប្រាក់​ខែ ៥០ភាគរយ​ឲ្យ​កម្មករ ក្នុង​រយៈពេល​ធ្វើ​កូដកម្ម​ជាង ៣ ខែ​មកនេះ ព្រមទាំង​ការតម្រូវ​ឲ្យ​ថៅកែ​រោងចក្រ ទទួលយក​តំណាង​កម្មករ​ទាំង ១៩ នាក់ អោយចូល​ធ្វើការ​ឡើងវិញ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក តេង រី តំណាង​កម្មករ។
 
លោក តេង រី ស្ថិតក្នុង​ចំណោម​តំណាង​កម្មករ ទាំង​១៩នាក់ ដែល​ត្រូវបាន​រោងចក្រ បណ្តេញចេញ បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ​កោះប្រជុំ​ជាបន្ទាន់​មួយ រវាង​ថៅកែ​រោងចក្រ និង​តំណាង​កម្មករ ដើម្បី​អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល ឈានទៅ​បញ្ចប់​ជម្លោះ​តវ៉ា។ តាម​តំណាង​កម្មករ បើសិនជា​ថៅកែ​រោងចក្រ SL ព្រមព្រៀង​ទទួលយក​តំណាង​កម្មករ ទាំង១៩នាក់ ឲ្យ​ចូលធ្វើការ​ឡើងវិញ នោះ​បញ្ហានឹងត្រូវ​បញ្ចប់។
 
យ៉ាងណាក៏ដោយ លោក ប្រាក់ ចាន់​ធឿន អគ្គលេខាធិការ​នៃ​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា​របស់​ក្រសួង​ការងារ បាន​សន្យាថា បន្ទាប់ពី​ឈប់សម្រាក​បុណ្យអុំទូក គឺ​នៅ​ថ្ងៃទី២០វិច្ឆិកា ក្រុមការងារ​ក្រសួង​នឹង​ចុះទៅ​កាន់​រោងចក្រ SL ហើយនឹង​កោះប្រជុំ អនុវត្ត​នូវ​សេចក្តីសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​បញ្ចប់​ជម្លោះ​តវ៉ា៕

No comments:

Post a Comment

yes