សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

រឿងអាស្រូវពុករលួយផ្ទុះឡើងម្តងទៀតតែគ្មានអ្នកទទួលខុសត្រូវ

​របាយការណ៍​របស់មូលនិធិពិភពលោក​ដែល​ចេញផ្សាយពីអំពើពុករលួយ
របាយការណ៍​របស់មូលនិធិពិភពលោក​ដែល​ចេញផ្សាយពីអំពើពុករលួយ

របាយការណ៍​ពុករលួយ​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ប្រទេស​កម្ពុជា​ជាថ្មី​ម្តង​ទៀត​។​ នោះគឺ​របាយការណ៍​របស់​មូលនិធិ​ពិភពលោក​ (Global Fund) ​ដែល​បាន​ស៊ើបអង្កេត​រក​ឃើញ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា។ ​មន្ត្រី​សុខាភិបាល​ជាច្រើន​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន​បរទេស​ជា​ថ្នូរនឹង​ការទទួល​បាន​កិច្ច​សន្យា​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ​ទាក់ទង​នឹង​ការអនុវត្ត​គម្រោង។ ​តែ​គ្មាន​អ្នកណា​ចេញ​មុខ​ទទួល​ខុសត្រូវ​បញ្ហា​នេះ​ទេ។
ហូត​មក​ទល់​ថ្ងៃ​នេះ​នៅ​មិនទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ឲ្យ​បាន​ច្បាស់លាស់​តប​ទៅ​នឹង​របាយការណ៍​របស់​មូលនិធិ​ពិភពលោក​ដែល​បាន​រក​ឃើញ​អំពើពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​សុខា​ភិបាល​កម្ពុជា​នៅ​ឡើយ​ទេ។
 
មូលនិធិ​ពិភពលោក ​(Global Fund) ​ដែល​ជា​អ្នក​ផ្តល់​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ផ្នែក​សុខាភិបាល​កម្ពុជា​បាន​បើក​ការស៊ើបអង្កេត​មួយ​ដោយ​រក​ឃើញ​ថា​ មន្ត្រី​សុខាភិបាល​កម្ពុជា​យ៉ាងហោច​ណាស់​៣​នាក់​បាន​ទទួល​សំណូក​និង​អំណោយ​ជា​ប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​បរទេស​ជា​ថ្នូរ​នឹង​ការទទួល​បាន​កិច្ចសន្យា​ផ្គត់ផ្គង់​សម្ភារៈ។
 
របាយការណ៍​ស៊ើបអង្កេត​បាន​និយាយ​ចំៗ​ថា​ អតីត​ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ ​ប៉ារ៉ាស៊ីត​សាស្ត្រ ​និង​បាណក​សាស្ត្រ​ដែល​គេ​ស្គាល់​ថា​ជា​លោក​ ឌួង​ សុជាតិ​ និង​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ម្នាក់​រួម​ទាំង​មន្ត្រី​ម្នាក់​ទៀត​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ជំងឺ​អេដស៍ ​សើ​ស្បែក ​និង​កាមរោគ​ដែល​ទទួល​បន្ទុក​ជា​អ្នក​សម្រប​សម្រួល​ថ្លៃ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ការប្រើប្រាស់​ថវិកា​របស់​មូលនិធិ​ពិភពលោក។​
 
របាយការណ៍​ជា​ភាសាអង់គ្លេស​ដែល​មាន​កម្រាស់​ ៨៣ ​ទំព័រ​និង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៤ វិច្ឆិកា ​បាន​រក​ឃើញ​ថា​ មន្ត្រី​ទាំង​នោះ​បាន​ទទួល​ប្រាក់​សំណូក ​និង​អំណោយ​ជាង​ ៤០​ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ ​វេស​តើ​ហ្គា​ត ហ្វ្រេ​ន​សិន (Vestergaard Frandsen) ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស ​និង​ក្រុមហ៊ុន​សាំមិតូ ​ឆឺមី​ខល (Sumitomo Chemical Singapore) ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី​។ ​ក្រុមហ៊ុន​ទាំងពីរ​បាន​ផ្តល់​ប្រាក់​សគុណ​នេះ ​ជា​ថ្នូរ​នឹង​ការទទួល​បាន​កិច្ចសន្យា​ប្រតិបត្តិការ​ពី​ក្រសួង​សុខា​ភិបាល​។
 
នេះគឺ​ជា​សំណុំរឿង​អាស្រូវ​ពុករលួយ​ដ៏ធំ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ខកចិត្ត​និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា។ ​ទាំង​មន្ត្រី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ទាំងមន្ត្រី​សុខាភិបាល​ផ្សេង​ទៀត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ ម៉ម ប៊ុនហេង​ បាន​បកស្រាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ ក្រសួង​របស់​លោក​គ្មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​ដោយសារ​តែ​មូលនិធិ​ពិភពលោក​មិន​មែន​ស្ថិត​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពីក្រសួង​សុខាភិបាល​ឡើយ​៕ 

No comments:

Post a Comment

yes