សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 23, 2013

សង្គម​ស៊ីវិល៖គណបក្ស​ប្រជាជន​​កម្ពុជាត្រូវ​ទទួល​យក​សំណើ​​បក្សប្រឆាំង​បើ​ពុំនោះ​​នឹង​មាន​កល់​​យុ​គ្គមួយ​កើតឡើង​​

បាតុកររាប់ម៉ឺននាក់ចូលរួមហែរក្បួនជាមួយCNRP

មេដឹកនាំ​អង្គកា​រ​សង្គម​ស៊ីវិល ដែល​​ធ្វើការ​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​​បញ្ហា​សង្គម ព្រមានថា គណបក្ស​ប្រជាជន​​កម្ពុជា​​ឲ្យ​ប្រញាប់​​បន្ទន់​ឥរិយា​បទ​ជា​ប​ន្ទា​ន់ ហើយ​ត្រូវ​​ទទួល​​យក​​សំណើ​របស់ គណបក្ស ប្រឆាំង បើ​ពុំនោះ​ទេ ប្រទេសជាតិ​នឹង​ធ្លាក់​កល់​​យុគ្គ​ជា​ពុំខាន​ឡើយ ។​
​ការ​ព្រមាន​របស់​​មេដឹកនាំ​​សង្គម​​ស៊ីវិល គឺ​​លោក​ ធន់ ​សារាយ ប្រធាន​​សមាគម​​សិទ្ធិ​មនុស្ស​អាដ​ហុក និង​​លោក​ ​ហង្ស ​ពុទ្ធា នាយក​​ប្រតិ​បត្តិ​​នៃ​គណៈ​កម្មា​ការ​​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​មួយ​​នៅ​​កម្ពុជា ហៅ​ថា ​និច​ហ្វិក បាន​ធ្វើ​ឡើង​នៅ​​ខណៈ​​ពួក​គាត់​​បាន​​ពិនិត្យ​មើល​ថា ទំហំ​​បាតុកម្ម​​របស់​​គណបក្ស​សង្គ្រោះ​​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ​ ​ទី​២២ ខែ​ធ្នូ ដែល​​មាន​​មនុស្ស​ចូលរួម ជិត​កន្លះ​​លាន​​នាក់​​នេះ គឺ​សញ្ញា​​អាសន្ន​​មួយ​​ថា​​ពេល​វេលា​​នៃ​​ការ​រំលាយ​​ភាព​​ទាល់​ច្រក​ខាង​​នយោបាយ ត្រូវ​តែ​​កើតមាន ចាប់ពីពេលនេះ​ទៅ។
​លោក​ធន់​ សារាយ បាន​​​ប្រាប់​​វី​អូ​ឌី​ថា គណបក្ស​ប្រជាជនកម្ពុជា​ ​គួរតែ​ប្ដូរ​ជំហ​រ ហើយ​ជួប​ចរចារ​ជាបន្ទាន់​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ ករណី​អ្វីដែល បក្ស​ប្រឆាំង​បាន​ទាមទារ ។ លោក​ព្រមាន​ថា ពេលា​គឺ​សម​ល្មម​ហើយ ​៖
​ថ្លែង​នៅ​ចំពោះមុខ​ហ្វូង​​បាតុករ​រាប់សែន​នាក់​ កាលពី​យប់​ថ្ងៃអាទិត្យ ​ទី​២២ ខែ​​ធ្នូ ​លោក​​សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បានប្រកាសថា​លក្ខ​ខណ្ឌ​​បី​​ចំណុច ​ដែល​​លោក​ដាក់ចុះ​នៅពេលនេះ ​គឺ​ត្រូវ​ផ្ទៀតផ្ទាត់​​សន្លឹកឆ្នោ​តឡើង​វិញ ​តាមរយៈ​គណៈកម្ម​កា​រ​ឯក​រាជ្យ​ពីរ​ ​ប្រសិន​បើ​ចំណុច​លក្ខខណ្ឌ​ទីមួយ​​មិន​អាច​ទៅរួច​ទេ​ ​ត្រូវតែ​បោះឆ្នោត​ឡើងវិញ​​ហើយ​​បើ​លក្ខខណ្ឌ​​ទី​ពីរ ​ទៅ​មិន​រួច​​ទៀត ​គឺ​ត្រូវ​ទម្លាក់​​លោកនាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​៖
នៅក្នុង​ពេល​ដែល​លោក​សម ​រង្ស៊ី កំពុង​​ថ្លែង​ដាក់​លក្ខខណ្ឌ​​បែប​​នេះ​ សំឡេង​​ប្រជាពលរដ្ឋ​​បាន​​ពុះ​​កញ្ជ្រោល​​កាន់​តែ​ខ្លាំង​ឡើងៗ​។ ​អ្នក​ស្រែក​​តាម​ឧបករណ៍​​បំពង​​សំឡេង​​ម្នាក់ ​បាន​ស្រែក​ថា "​លោក​ ហ៊ុន​ សែន​ អើយ! ​ចុះ​ចេញ​​ទៅ" ​ព្រោះ​​លោក​​មិន​មែន​ជា​​មេដឹក​នាំ​​រដ្ឋាភិបាល​​ស្រប​​ច្បាប់​​ឡើយ​។​

លោក​ ​ហង្ស​ ​ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​​គណៈកម្មាធិការ​​​ឃ្លាំមើល​​ការ​បោះ​ឆ្នោត​មួយ​​នៅ​​កម្ពុជា ហៅ​ថា ​និច​ហ្វិច ពិនិត្យ​ឃើញ​ថា តាម​​សន្ទុះ​របស់​​ប្រជា​ជន ដែល​​ចូល​រួម​​បាតុកម្ម ដែល​​មាន​​ចំនួន​​ច្រើន​​នឹង​​ស្មាន​​មិន​​ដឹង​​នេះ ហើយ​មាន​ទឹកចិត្ត​ស្វាហាប់​ដូចៗ​គ្នា​​ចង់ឲ្យ​​មាន​​ការ​ដោះ​ដូ​រ គឺ​បញ្ជាក់​ថា ម្ចាស់​ឆ្នោត​ទំនង​ជា​​ចង់​បាន​​អ្វី​​ដែល​​តវ៉ា​​​​នៅ​ពេល​​ឆាប់ៗ​​នេះ ហើយ​​បើ​មិន​មាន​ដំណោះស្រាយ អាច​នាំ​ស្រុកទេស​​គ្រោះ​ថ្នាក់​ ​៖
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា​ បដិសេធធ្វើអត្ថាធិប្យាយជុំវិញការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយលោក បញ្ជាក់​ថា មិនឈឺក្បាលអ្វីទេ។​
​បើ​ទោះជា​យ៉ាងនេះ​ក្ដី​ លោក​សម ​រង្ស៊ី ​បាន​​សម្ដែង​​សេច​ក្ដី​​សង្ឃឹម​​ថា ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ចាប់ពី​សប្ដាហ៍​​នេះ​​តទៅ​ ច្បាស់​ជា​ធ្វើការ​ពិចារណា​អំពី​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ​ដែល​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​​ដ៏​ច្រើន​រាប់​ម៉ឺន​សែន​នាក់​នេះ​។
សូម​ជម្រាប​​ថា ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ ទី​២២ ខែ​ធ្នូ ​កាល​​ពី​ម្សិល​មិញ​​នេះ ​មាន​​ការ​​ហែ​​ក្បួន​​នៅ​​តាម​​មហា​វិថី​​ព្រះ​មុនី​វង្ស​ ​និង​មហាវិថី​​មៅ​សេទុង​ ហើយ​បត់​មក​ផ្លូវនេរោត្តម​​​ឆ្ពោះមកកាន់​ទីលាន​​ប្រជាធិបតេយ្យ​​វិញ​ ដោយ​ធ្វើឲ្យ​ស្ទះចរាចរណ៍​ប្រមាណ​ជា​៧​​ម៉ោង ​ព្រោះ​តែ​មនុស្ស​​ដែល​ចូលរួម​ហែ​ក្បួន​​មាន​​ចំនួន​ប្រហែល​ជាង​១០​ម៉ឺន​​នាក់​៕

No comments:

Post a Comment

yes