សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 28, 2013

លោកម៉មសូណង់ដូចូលរួមបង្កើត​ចលនា​ផ្លាស់ប្តូរ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​​

លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ (កណ្តាល ពាក់មួក និងកាន់ម៉ៃក្រូហ្វូន) ថ្លែងទៅកាន់បាតុករគណបក្សសង្រ្គោះជាតិនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃសៅរ៍នេះ
ឡាយ សាមាន

នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិតេយ្យ លោក ម៉ម សូណង់ដូ លេចមុខ​នៅលើ​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​​លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​ប្រកាស​ចូលរួម​ដង្ហែ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រយោជន៍​ជាតិ​។​
​លោក ម៉ម សូណង់ដូ ប្រកាសថា លោក​នឹង​ដង្ហែ​ទៅ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃអាទិត្យ វេលា​ម៉ោង​២​រសៀល ដើម្បី​ទាមទារ​ក្រសួង​ព័ត៌មាន​ផ្តល់​ជូន​ប្រេកង់​សម្រាប់​បង្កើត​ជា​ទូរទស្សន៍​។​
​លោក ម៉ម សូណង់ដូ បាន​ជម្រាបជូន​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ​ថា លោក​នឹង​ធ្វើ​បាតុកម្ម​ដោយ​ជួបជុំគ្នា នៅ​​ទីលាន​ប្រជាធិបតេយ្យ ហើយ​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​សុំ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​បន្ត​ទៅ​ខេត្ត និង​សំណើសុំ​ហ្វ្រេ​កង់​សម្រាប់​បង្កើត​ទូរទស្សន៍​។​
​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយ​រំលឹក​ពី​ឈ្មោះ​លោក ម៉ម សូណង់ដូ ដោយ​ចាត់ទុកជា​អ្នក​គិតពី​ប្រយោជន៍​ជាតិ​។​

VOD មិនទាន់​អាចទាក់ទង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
​គណ​បក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​មហា​បាតុកម្ម ជា​រៀងរាល់ថ្ងៃ​។ លោក សម រង្ស៊ី មានប្រសាសន៍ថា លោក នឹង​ប្រមូល​ពលរដ្ឋ​ឲ្យបាន​១​លាន​​នាក់​ក្នុង​ការចូលរួម​បាតុកម្ម​នៅ​ថ្ងៃ អាទិត្យ​សប្តាហ៍​នេះ​៕
(កម្មករ និងបាតុកររបស់គណបក្សសង្រ្គោះជាតិ ប្រមាណ២ម៉ឺននាក់ ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសៅរ៍នេះ/ឡាយ សាមាន)

No comments:

Post a Comment

yes