
លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ (កណ្តាល ពាក់មួក និងកាន់ម៉ៃក្រូហ្វូន) ថ្លែងទៅកាន់បាតុករគណបក្សសង្រ្គោះជាតិនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃសៅរ៍នេះ
ឡាយ សាមាន
នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិតេយ្យ លោក ម៉ម សូណង់ដូ លេចមុខនៅលើវេទិកាគណបក្សសង្គ្រោះជាតិ ជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដោយប្រកាសចូលរួមដង្ហែជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីប្រយោជន៍ជាតិ។
លោក ម៉ម សូណង់ដូ ប្រកាសថា លោកនឹងដង្ហែទៅក្រសួងព័ត៌មាននៅថ្ងៃអាទិត្យ វេលាម៉ោង២រសៀល ដើម្បីទាមទារក្រសួងព័ត៌មានផ្តល់ជូនប្រេកង់សម្រាប់បង្កើតជាទូរទស្សន៍។
លោក ម៉ម សូណង់ដូ បានជម្រាបជូនអភិបាលរាជធានីភ្នំពេញក្នុងលិខិតមួយចុះថ្ងៃទី២៧ខែធ្នូនេះថា លោកនឹងធ្វើបាតុកម្មដោយជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ហើយដង្ហែក្បួនទៅក្រសួងព័ត៌មាន ដើម្បីទាមទារសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្តទៅខេត្ត និងសំណើសុំហ្វ្រេកង់សម្រាប់បង្កើតទូរទស្សន៍។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍នេះ ដោយរំលឹកពីឈ្មោះលោក ម៉ម សូណង់ដូ ដោយចាត់ទុកជាអ្នកគិតពីប្រយោជន៍ជាតិ។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
គណបក្សសង្គ្រោះជាតិ កំពុងធ្វើមហាបាតុកម្ម ជារៀងរាល់ថ្ងៃ។ លោក សម រង្ស៊ី មានប្រសាសន៍ថា លោក នឹងប្រមូលពលរដ្ឋឲ្យបាន១លាននាក់ក្នុងការចូលរួមបាតុកម្មនៅថ្ងៃ អាទិត្យសប្តាហ៍នេះ៕

(កម្មករ និងបាតុកររបស់គណបក្សសង្រ្គោះជាតិ ប្រមាណ២ម៉ឺននាក់ ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃសៅរ៍នេះ/ឡាយ សាមាន)
No comments:
Post a Comment
yes