គណបក្សសង្គ្រោះជាតិ បានបង្ហាញគំនូសតម្រាយផ្លូវ ដែលក្រុមបាតុករគាំទ្រគណបក្សនេះ ត្រូវហែក្បួនបាតុកម្ម នៅរសៀលថ្ងៃពុធ ទី២៥ ខែធ្នូនេះ ដោយក្បួននឹងហែទៅតាមផ្លូវជាតិលេខ ៦អា។
យោងសេចក្ដីជូនដំណឺងរបស់គណបក្សសង្គ្រោះជាតិ ដែលមានការបង្ហាញផែនទីតម្រាយផ្លូវហែក្បួន សម្រាប់ថ្ងៃពុធនេះ បានឲ្យដឹងថា ក្បួននឹងហែចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវ៦១ រហូតដល់ផ្លូវ៤៧ បត់ឆ្វេងឆ្ពោះទៅរង្វង់មូលស្តាតចាស់ (គល់ស្ពាន់ជ្រោយចង្វា) រួចបត់ឡើងស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ ៦អា រហូតដល់វត្តគៀនឃ្លាំង បត់ស្តាំដល់ផ្លូវលំ បត់ឆ្វេងតាមផ្លូវមាត់ទន្លេ រហូតដល់វត្តវារិន្ទ (វត្តព្រែកលៀប) បត់ឆ្វេងដល់ផ្លូវជាតិលេខ៦អា បត់ឆ្វេង រហូតល់ស្ពានជ្រោយចង្វាវិញ បត់តាមរង្វង់មូលស្តាតចាស់ ចូលមហាវិថីព្រះមុនីវង្ស ដល់កែងផ្លូវ ១០៨ បត់ឆ្វេងចូលទីលានប្រជាធិបតេយ្យវិញ។
គណបក្សសង្គ្រោះជាតិ បានចេញដើរក្បួនតវ៉ាតាមដងផ្លូវនានា នៅរាជធានីភ្នំពេញ អស់រយៈពេល ១០ថ្ងៃ មកហើយ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកធ្វើដំណើរ អ្នករស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមគាំទ្រចលនាមហាបាតុកម្ម ដែលគណបក្សនេះ ហៅថា ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ខណៈគណបក្សប្រឆាំងនេះ មិនទទួលស្គាល់លទ្ធផលបោះឆោ្នតនៅថ្ងៃទី២៨ ខែកក្កដា ដោយចោទថា មានការលួចបន្លំតួលេខសន្លឹកឆ្នោតពីគណបក្សកាន់អំណាច៕

No comments:
Post a Comment
yes