សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 17, 2013

កម្លាំងប្រដាប់អាវុធ​ជា​តួអង្គ​ប្រទាញប្រទង់​រវាង​បក្ស​កាន់​អំណាចនិង​បក្សប្រឆាំង​​

លោក កឹម សុខា ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីលានប្រជាធិ​
បតេយ្យ រាត្រីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៣
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​កងទ័ព​ប្រដាប់​អាវុធ និង​ទាហាន ក្លាហាន​ចូលរួម​មហា​បាតុកម្ម​ទាំងអស់គ្នា ដើម្បី​ការផ្លាស់ប្តូរ ដោយ​មិន​ត្រូវ​រង​ការ​ហាមឃាត់​ពី​មន្ត្រី​ថ្នាក់​លើ​ឡើយ​។​
​ការលើកឡើង​របស់​លោក កឹម សុខា ជា​ការឆ្លើយតប​នឹង​ការ អំពាវនាវ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ក្នុង​ពិធី​សម្ពោធអាគារ​ តម្លៃ​ជាង ៣៧ ម៉ឺន​ដុល្លារ ជា​ជំនួយ​របស់​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដល់​សកល​វិទ្យាល័យ​ការពារ​ជាតិ​កម្ពុជា ដែល​លោក​ព្រមាន កងយោធពល​ខេមរភូមិន្ទ និង​ទាហាន កុំឲ្យ​ធ្លាក់​ក្នុង​ឧបាយ​ក​ល​​ញុះញង់​របស់​គណបក្សប្រឆាំង ដែល​ប្រើ​ការឃោសនា​មិន​ពិត ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។
​គេហទំព័រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ដកស្រង់​ប្រសាសន៍ ​លោក ទៀ បាញ់ ដោយ​ចោទ គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​ប្រើ​លេស​ជាតិ​ជ្រុលនិយម អំពី​វៀតណាម​ឈ្លាន​ពាន​​ទឹកដី​កម្ពុជា ដើម្បី​អោយ​ខ្មែរ​បង្ក​ភាព​អមិត្ត​ដល់​ប្រទេស​វៀតណាម និង​បំបែកបំបាក់​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ និង​បង្ក​សាប​ព្រួស​អោយ​ខ្មែរ និង​ខ្មែរ ឈ្លោះ​គ្នា​បន្ថែមទៀត​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាងថា កងកម្លាំងប្រដាប់អាវុធ និង​ទាហាន សុទ្ធ​តែ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​។ លោក​ថា ការជំរុញ​របស់​មន្ត្រី​ថ្នាក់លើ​មិនឲ្យ​ចូល​រួម​មហា​បាតុកម្ម ទាមទារ​ការបោះឆ្នោត​ឡើងវិញ​នោះ គឺ​មិន​មាន​ប្រសិទ្ធិភាព​ឡើយ​ ​៖ “​ទាំង​មន្ដ្រីរាជការ​ទាំង​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ គឺ​គេ​ចង់ឲ្យ​មាន​ការផ្លាស់ប្ដូ​រចឹង​ពួក​គាត់​ភ័យ​ទេ ចឹង​ហើយ​ហ្នឹង​ស្រេច​តែ​ពួកគាត់​ចោះ គាត់​អំពាវនាវ​អី​អំពាវនាវ​ទៅ ពី​ព្រោះ​អី​យើង​រើស​ពេលវេលា​ដែល​ត្រូវ​ផ្លាស់ប្ដូរ​វាដ​ល់ហើយ មិន​អាច​ន​ណារ​ម្នាក់​បង្ខំ​ទេ ហើយ​នរណាម្នាក់​មក​ឃាត់​ក៏​មិនបាន​ដែរ ដើម្បី​ជា​អំពើ​ល្អ ទាល់តែ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ទៅ​នាំ​គ្នា​ដោះស្រាយ​បញ្ហា​ហ្នឹង​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ” ។​

​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច ពន្យល់​តាម​ច្បាប់​ថា កងទ័ព និង​ទាហាន ស្គឺ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ តាប់​បញ្ជា មិន​ស្ថិត​ក្រោមបង្គាប់​អ្នកនយោបាយ​នោះ​ទេ​។ លោក​ចាត់ទុកថា បញ្ជា​របស់​មន្ត្រី​ថ្នាក់​លើ ទៅកាន់​កងទ័ព និង​ទាហាន​បែបនេះ គឺ​ឆ្លុះបញ្ចាំង​ពី​កម្សោយ​នៃ​ការគ្រប់គ្រង​ទ័ព​ ​៖ “​មិន​ដែល​គេ​អំពាវនាវ​ទេ ព្រោះ​ទាហាន​គោរព​បញ្ជា បើ​អំពាវនាវ​ដូច​ប្រជាជន​ដែរ គេ​លែង​ហៅ​ទាហាន​ហើយ ការអំពាវនាវ​នេះ គឺ​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នៃ​ការគ្រប់គ្រង​កងទ័ព ប្រហែលជា​ទាហាន​ជា​ឈ្មោះ​ហើយ គ្រាន់​តែ​ដាក់​ឈ្មោះ​ទៅ ទៅ​ធ្វើការ​ដទៃទៀត ហើយ​ពាក់​ខោអាវ​ទាហាន​ដើម្បី​រកស៊ី​ខុសច្បាប់ ចឹង​ត្រូវ​អំពាវនាវ​បែប​ហ្នឹង​” ។​
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ ពី​ការធ្វើ​មហា​បាតុកម្មអហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦​ធ្នូ ដើម្បី​ទាមទារ​ឲ្យមាន​កំណែទម្រង់​ការបោះឆ្នោត និង​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥៕

No comments:

Post a Comment

yes