សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 17, 2013

បាតុករ​​ធ្វើ​​ពិធី​​អន្ទង​​ព្រលឹង​​បុព្វ​បុរស​​ឲ្យ​ជួយ​​ជា​តិ​

បាតុករ និង​ព្រះ​សង្ឃ ធ្វើ​ពិធី​បួង​សួង​អន្ទង​ព្រលឹង​បុព្វ​បុរស​ខ្មែរ 
នៅ​ទីលាន​ប្រជា​ធិបតេយ្យ (រូបថត តាំង វីដា)

បាតុករ និង​ព្រះសង្ឃ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​នេះ បាន​​រៀបចំ​​ពិធី​​បួង​​សួង​​អន្ទង​​ព្រលឹង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​​ឲ្យជួយ​ការពារ​អ្នក​ស្នេហា​ជាតិ​បច្ចុប្បន្ន​។​
នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​នេះ បាតុករ និង​ព្រះសង្ឃ​ រៀបចំ​ពិធីបួងសួង​ទាំង​មេឃ​​ភ្លៀង ដើម្បី​​សុំ​​ឲ្យ​​បារមី​បុព្វ​បុរស​​ខ្មែរ​​ជំនាន់​​មុន ជួយ​​ការ​ពារ​​អ្នក​ស្នេហា​ជាតិ​នៅ​ពេល​​បច្ចុប្បន្ន និង​ដេញ​ជនខិលខូច លោភ​លន់​​អំណាច​បំផ្លាញ​ជាតិ​ចេញ​ពី​ទឹកដី​។​
បាតុករ​មក​ពី​តាម​បណ្តា​នានា និង​នៅ​រាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំ​និង​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ ​រយៈពេល​បី​ថ្ងៃ​​ពីរ​​យប់​​ហើយ គិត​​ត្រឹម​​ថ្ងៃ​អង្គារ​នេះ​។ បាតុករ​ទាំងនោះ ទាមទារ​ឲ្យមាន​ការ​បោះឆ្នោត​ឡើងវិញ​ ដោយ​ពួកគេ​ចោទថា ការបោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​មាន​ការលួចបន្លំ​ច្រើន​៕

 

No comments:

Post a Comment

yes