Friday, December 13, 2013

បាតុករ​ថៃ​បាន​កាត់​ចរន្ត​ភ្លើង​អគ្គីសនីនិងទុយោ​ទឹក​ធ្វើឲ្យការិល័​យនាយករដ្ឋមន្ត្រីមិន​អាច​ដំណើរការបា​ន​​

ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាលថៃ បាន​កាត់ផ្ដាច់​ចរន្ត​អគ្គីសនីនិង​ការផ្គត់ផ្គង់​ទឹក ទៅកាន់វិមាន​រដ្ឋាភិបាល នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រ​ហស្ប​តិ៍ បណ្ដាល​ឲ្យការិល័យ ​មិន​អាច​ដំណើរការបា​ន​ហើយ​បាន​បង្ខំ​ឲ្យ កងសន្តិសុខ បោះបង់ការការពារ។
ប៉ូលីស​បាន និយាយ​ថា​កងសន្តិសុខ​ប៉ូលីស ជាច្រើន​នាក់ នៅពេលនោះ មិន​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ នៅ​ខណៈបាតុករ​ចូលលុកលុយ​វិមាន​រដ្ឋាភិបាល ហើយ បាន​កាត់ផ្ដាច់ចរន្តអគ្គីសនី និងទុ​យោ​​ទឹក ធ្វើឲ្យលំបាកដល់ពួក​សន្តិសុខជាខ្លាំង ហើយបន្ថែមលើ​នេះ ពួក​បាតុករ​បាន ចូលទៅលុក​លុយ​ការិយាល័យ នាយ​រដ្ឋមន្ត្រី​ទៀតផង​ ខណៈ​លោកស្រី​យី​ង​ឡាក់ បាន​ត្រូវជម្លៀស​ចេញជា​បន្ទាន់​។ ក្រុង​បាងកក​បាន​ស្ថិតនៅក្រោម​ស្ថានការណ៍​ផុយស្រួយ​នេះ គឺ​អស់រយៈពេល ជិត​៣០​សប្ដាហ៍ មកហើយ។ ដើមចម​ដែល​បណ្ដាលឲ្យមាន បាតុ​កម្ម គឺ​ក្រុមប្រឆាំងចង់​ផ្ដួល​រំលំលោកស្រី​យី​ង​ឡាក់​ពី​នាយក​រដ្ឋមន្ត្រី ព្រោះតែ​លោកស្រី​ព្យាយាម នាំ​បងប្រុសរបស់ខ្លួន គឺ​លោក​ថាក់​ស៊ិន វិល​ចូល​ប្រទេស​ថៃវិញ ដែល​លោក​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ និង​បំពាន​អំណាច​រដ្ឋ៕

No comments:

Post a Comment

yes