ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានកាត់ផ្ដាច់ចរន្តអគ្គីសនីនិងការផ្គត់ផ្គង់ទឹក ទៅកាន់វិមានរដ្ឋាភិបាល នៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យការិល័យ មិនអាចដំណើរការបានហើយបានបង្ខំឲ្យ កងសន្តិសុខ បោះបង់ការការពារ។
ប៉ូលីសបាន និយាយថាកងសន្តិសុខប៉ូលីស ជាច្រើននាក់ នៅពេលនោះ មិនបានប៉ះទង្គិចជាមួយបាតុករ នៅខណៈបាតុករចូលលុកលុយវិមានរដ្ឋាភិបាល ហើយ បានកាត់ផ្ដាច់ចរន្តអគ្គីសនី និងទុយោទឹក ធ្វើឲ្យលំបាកដល់ពួកសន្តិសុខជាខ្លាំង ហើយបន្ថែមលើនេះ ពួកបាតុករបាន ចូលទៅលុកលុយការិយាល័យ នាយរដ្ឋមន្ត្រីទៀតផង ខណៈលោកស្រីយីងឡាក់ បានត្រូវជម្លៀសចេញជាបន្ទាន់។ ក្រុងបាងកកបានស្ថិតនៅក្រោមស្ថានការណ៍ផុយស្រួយនេះ គឺអស់រយៈពេល ជិត៣០សប្ដាហ៍ មកហើយ។ ដើមចមដែលបណ្ដាលឲ្យមាន បាតុកម្ម គឺក្រុមប្រឆាំងចង់ផ្ដួលរំលំលោកស្រីយីងឡាក់ពីនាយករដ្ឋមន្ត្រី ព្រោះតែលោកស្រីព្យាយាម នាំបងប្រុសរបស់ខ្លួន គឺលោកថាក់ស៊ិន វិលចូលប្រទេសថៃវិញ ដែលលោកត្រូវបានកាត់ទោសពីបទពុករលួយ និងបំពានអំណាចរដ្ឋ៕
No comments:
Post a Comment
yes