សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 30, 2013

លោកសមរង្ស៊ីថា​​គ្មាន​គម្រោង​​​ជួប​ចរចា​ជាមួយ​លោកហ៊ុនសែន

លោក សម រង្ស៊ី ថ្លែងទៅកាន់មហាវីរបាតុករនៅទីលានប្រជាធិបតេយ្យ

ធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ បាន​បដិសេធ​ថា លោក​មិន​​មាន​គម្រោង​​ជួប​ចរចា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច​​បណ្ដាញ​ព័ត៌មាន​ក្នុង​​ស្រុក​ចុះ​ផ្សាយ​ឡើយ​។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេហទំព័រ​ព័ត៌មាន សិន (CEN) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ធ្នូ ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមព្រៀង​ចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​២ មករា ឆ្នាំ​២០១៤ នៅ​រដ្ឋ​សភា។ គេហទំព័រ សិន បាន​ស្រង់​ប្រភព​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ ថា កិច្ច​ចរចា​នេះ​នឹង​និយាយ​ពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត ប៉ុន្តែ​មិន​មែន​របៀបវារៈ​ស្ដីពី​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ទេ៕

No comments:

Post a Comment

yes