
រថយន្តដឹកលួសបន្លាត្រូវបានពង្រាយជុំវិញផ្ទះលោកនាយករដ្ឋមន្ត្រី
នៅរសៀលថ្ងៃពុធនេះ ខណៈកម្មករ កំពុងចូលរួមដង្ហែជាមួយ
គណបក្សសង្រ្គោះជាតិ ទាមទារការដំឡើងប្រាក់ឈ្នួល
/ដោយ តាំង វីដា
បរិវេណជុំវិញផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃពុធ ត្រូវបានដាក់ត្រៀមរថយន្ត ដែលផ្ទុកដោយបន្លាលួស ដើម្បីការពារសុវត្ថិភាព ខណៈកម្មកររោងចក្ររាប់ម៉ឺននាក់ បានកំពុងចូលរួមដង្ហែក្បួនមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
រថយន្តដឹកលួសបន្លា មានប្រមាណជា៥ទៅ៦គ្រឿងនៅក្បែរផ្ទះនាយករដ្ឋមន្ត្រី និងមានការដាក់កម្លាំងសមត្ថកិច្ចមួយចំនួន។
បន្ទាប់ពីក្រសួងការងារ បានចេញសេចក្តីសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរ ក្នុងរយៈ១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ចាប់ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ នៅថ្ងៃពុធនេះ កម្មករប្រមាណជិត ៥ម៉ឺននាក់ បានធ្វើពហិការធ្វើការ ខ្លះប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រ និងខ្លះទៀត ប្រមូលផ្តុំនៅលើទីលានប្រជាធិបតេយ្យចូលរួមក្បួនមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីជំរុញរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួល។
សារព័ត៌មានវៀតណាម(vietnamnews.vn)ដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃទី២៦ ខែធ្នូនេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung៕
No comments:
Post a Comment
yes