
លោកឧត្តមសេនីយ Thanasak Patimaprakorn
(រូបថត បាងកកប៉ុស្តិ៍)
លោក Thanasak Patimaprakorn ប្រមុខកងទ័ពរាជាណាចក្រថៃ បានប្រកាសគាំទ្រការបោះឆ្នោត ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយថាកងទ័ពបានត្រៀមរួចហើយ ដើម្បីដាក់ពង្រាយការពារសន្តិសុខ ជូនអ្នកបោះឆ្នោត និងគ្រប់គ្រងស្ថានការណ៍បោះឆ្នោត។
លោកឧត្តមសេនីយ Thanasak Patimaprakorn បានបញ្ជាក់ថា កងកម្លាំងប្រហែល ៤២ម៉ឹននាក់ នឹងត្រូវដាក់ពង្រាយ គឺស្មើ ៦០ភាគរយ នៃកងទ័ពប្រទេស ហើយតំបន់ដាក់ពង្រាយទ័ពច្រើនជាងគេនៅតំបន់ភាគខាងត្បូង ដែលជាតំបន់មានការវាយប្រហារដោយកក្រុមប៉ុនប៉ងបំបែកខ្លួន។ នេះបើតាមប្រភពបាងកកប៉ុស្តិ៍រាយការណ៍នៅថ្ងៃនេះ។
រាជាណាចក្រថៃ មានប្រជាជន ជាង ៧០លាននាក់ ហើយប្រជាជនដែលមានសិទ្ធិបោះឆ្នោតមានជាង ៤៨លាននាក់។
ការបោះឆ្នោត ថ្ងៃទី២កុម្ភៈ គឺជាការបោះឆ្នោត មុនអាណត្តិសភា បន្ទាប់ពីសភាត្រូវបានរំលាយ ដោយសារសម្ពាធនយោបាយរបស់ក្រុមប្រឆាំង៕
No comments:
Post a Comment
yes