សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 26, 2013

សមត្ថកិច្ច​ជាង​១០០​នាក់ត្រូវ​ដាក់​ពង្រាយ​ខាងមុខ​សាលា​រាជធានី​​

កម្លាំងសមត្ថកិច្ចជាង១០០នាក់ ដាក់ពង្រាយនៅខាងមុខសា
លារាជធានី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ/ដោយញឹម​ សុខន

កម្លាំង​សមត្ថកិច្ច​ជាង​១០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ប្រជា​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​​នេះ កំពុងតែបន្ត​ការតវ៉ា​របស់​ខ្លួន​។​
​ប្រជា​សហគមន៍​បឹងកក់ កំពុងតែ​ប្រមូល​គ្នា​បណ្តើរៗ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​ដីធ្លី ដែល​អូសបន្លាយ​យូរ​មក​ហើយ​។​
​កាលពី​ថ្ងៃ​ពុធ ប្រជា​សហគមន៍​បឹងកក់ បាន​ដុត​កង់ឡាន​ជិត​១០ នៅ​ខាង​មុខ​សាលា​រាជធានី​។​ប្រជា​សហគមន៍​បឹងកក់ មាន​ពីរ​ក្រុម គឺ​ក្រុម​អ្នកទទួល​សំណង​ហើយ និង​អ្នក​មិន​ទាន់​ទទួល​សំណង​។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ មិនមែន​ជា​រឿង​ដីធ្លី​ទៀត​ទេ តែ​ជា​រឿង​នយោបាយ ព្រោះ​បញ្ហា​ដីធ្លី​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​

​ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕

No comments:

Post a Comment

yes