សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 26, 2013

កម្មកររោងចក្រគ្រប់កន្លែងក្រោកឈរធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិទាមទារឲ្យលោកហ៊ុនសែនចុះចេញពីតំណែង


កម្មកររោងចក្រនៅក្នុងប្រទេសកម្ពុជា ពេលនេះបានក្រោកឈរឡើងព្រមគ្នាយ៉ាងផុសផុល មកចូលរួមមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ក៏ដូចជាការធ្វើបាតុកម្ម នៅ​មុខរោងចក្រោផ្ទាល់ ដើម្បីទាមទារឲ្យ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីមិន​ស្រប​ច្បាប់ចុះ​ចេញ​ពីតំណែង និងទាមទារតំឡើងប្រាក់ខែឲ្យបាន១៦០ដុល្លាក្នុងមួយខែ ។

ការក្រោកឡើងរបស់កម្មករពេលនេះ គឺជាប្រវត្តិសាស្រ្តក្នុងប្រទេសកម្ពុជា ដែលចងក្រងគ្នា​ជា​ធ្លុងមួយ រួមទាំងពលរដ្ឋ កសិករ មន្រ្តីរាជការ សិស្សនិស្សិត ធ្វើការទាមទារព្រមគ្នាជាមួយគណ​បក្សសង្គ្រោះជាតិ ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ។

នៅថ្ងៃទី២៦ ធ្នូ កម្មកររោងចក្រនៅតាមផ្លូវជាតិលេខ២ បានចងក្រងគ្នា ធ្វើបាតុកម្មដោយ​មិន​ចូលធ្វើការ ដើម្បីឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងទាម​ទារ​តំណែងប្រាក់ខែ១៦០​ដុល្លា​ក្នុងមួយខែ ដែលនេះស្របតាមគោលនយោបាយរបស់គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ដាក់ចេញ ។

តំណាងកម្មករម្នាក់បានប្រាប់កម្មវិធី សម្លេងសង្គ្រោះជាតិឲ្យដឹងថា ការទាមទារឲ្យតំឡើង​ប្រាក់​ខែចំនួន១៦០ដុល្លារបស់កម្មករពេលនេះ គឺមិនមែនជាការបោកឆ្នាំងបាយរបស់ខ្លួន​ដូចជាការ​លោកឡើង របស់រដ្ឋាភិបាលនោះឡើយ ហើយការទាមទារតំឡើងប្រាក់ខែនេះ​ដើម្បីឲ្យសម​ស្រប​ទៅនិង តម្លៃតំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃ ក្នុងការទ្រទ្រង់ជីវភាពរស់នៅឲ្យបាន​សម្រម ហើយប្រសិនបើការទាមទាររបស់ពួកគាត់នៅតែគ្មានតំណោះស្រាយនោះ កម្មករនិង​ចាត់​វិធានការក្តៅភ្លាមៗ​ ក៏ដូចជាការបន្តចូលរួមមហាបាតុកម្មអហិង្សាជាមួយគណ​បក្ស​សង្គ្រោះ​ជាតិ ធ្វើការទាមទារទាល់តែទួលបានជោគជ័យ ។


សូមជំរាបជូនផងដែរថា ការផ្ទុះ​បាតុកម្ម​របស់​កម្មករ នៅពេលនេះគឺធ្វើ​ឡើង​ជា​ការឆ្លើយ​តប ករណី​ដែល​ពួក​គេមិន​​ទទួល​យក​ការសម្រេច​ផ្ដល់​ប្រាក់ឈ្នួល​ចំនួន៩៥​​ដុល្លារ​ ដែលក្រសួង​​ការងារ និង​​ក្រុម​ប្រឹក្សានិយោជក​​បាន​សម្រេច​​កាល​ពី​​​ថ្ងៃ​​អង្គារ ដោយកម្មករ​ប្រកាស​ត្រូវ​ការ​ប្រាក់​ឈ្នួលចំនួន​១៦០​​​ដុល្លារ ទើប​អាច​ទ្រទ្រង់ជីវភាព​របស់​ពួកគេ​បាន ហេតុនេះដំណោះ​ស្រាយគ្មានអ្វីក្រៅពីការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងទេ ទើបប្រាក់ឈ្នួល របស់ពួកគាត់អាចទទួលបានចំនួន១៦០ដុល្លាក្នុងមួយខែ ៕

No comments:

Post a Comment

yes