សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 12, 2013

មេដឹកនាំ​បាតុករនៅ​ថៃ​ព្រមាន​ប្រឆាំង​ជានិច្ចអ្នកនយោបាយត្រកូល​ស៊ីណាវាត្រា​​


លោក​ សូ​ថេប ​ថុង​សូ​បាន មេដឹកនាំ​ក្រុម​បាតុករ​ប្រទេស​​ថៃ ព្រមានថា លោក​​នឹង​ដឹកនាំបា​តុករ​​ថៃ​ប្រឆាំង​អ្នកនយោបាយ ត្រកូល​ ស៊ីណា​វា​ត្រា​ ជា​រហូត គឺលុះត្រា​ត្រកូល​​ស៊ីណា​វាត្រា​ អស់​មាន​ឈ្មោះ ក្នុង​​ការចូលរួម​​ការ​​បោះ​ឆ្នោត​។​
​ការព្រមាន​​របស់ លោក ​សូ​ថេប​ ថុង​សូ​បាន បាន​ធ្វើឡើង ជា​ការឆ្លើយតប​គណៈកម្មាធិការរៀបចំ​ការបោះឆ្នោត​ ដែល​ប្រកាសថា លោកស្រី​​ យី​ង​ឡាក់ នៅ​តែ​អាច​​ឈរ​​ជា​អ្នក​តំ​ណាង​រាស្ត្រ​ថៃ​បាន​ទៀត​ តាមរយៈ​ការបោះឆ្នោត ថ្ងៃទី​២ ខែកុម្ភៈ​ ឆ្នាំ​២០១៤ ខាងមុខនេះ។​
​មេដឹកនាំ​មកពី​គណបក្ស​ប្រឆាំង​នេះ បញ្ជាក់ថា អ្នកនយោបាយ​ត្រកូល​ ​ស៊ីណា​វា​ត្រា គឺ​ជា​​គោលដៅ​នៃ​ការធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ចេញពី​ការ​បោះ​ឆ្នោត​ជា​ថ្មី​​នេះ។

​លោក​ថាក់​ស៊ិន ស៊ី​ណា​វា​ត្រា គឺជា​មហាសេដ្ឋី​ល្បី​ល្បាញ​​ជាងគេ នៅ​រាជា​ណាចក្រ​ថៃ។ លោក​ត្រូវបាន​ធ្វើ​រដ្ឋប្រហារ ដោយ​យោធា នៅ​ឆ្នាំ២០០៦  បន្ទាប់​ពី​ក្រុមប្រឆាំងចោទថា លោក​និង​គ្រួសារ​​លោក ប្រព្រឹត្ត​អំពើ​​ពុករលួយ និង​បំពាន​អំណាច​រដ្ឋ។ ​សព្វថ្ងៃ​​ លោក​ ថាក់​ស៊ិន​ បាន​និរទេស​ខ្លួន ទៅ​រស់​នៅ​​ក្រៅ​​ប្រទេស៕

No comments:

Post a Comment

yes