សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 12, 2013

ពលរដ្ឋ​ស្វែង​រក​សន្តិភាព​និង​​​អ្នក​​បឹងកក់​​នឹង​បន្ត​ប្រមូល​ផ្ដុំ​នៅ​រសៀល​ថ្ងៃ​នេះ

ក្រុម​ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ ៥០​នាក់ ដែល​តាំង​ខ្លួន​ថា ជា​បណ្ដាញ​ពលរដ្ឋ​ស្វែង​រក​សន្តិភាព និង​មិន​ចំណុះ​ឲ្យ​គណ​​បក្ស​នយោបាយ​ណា​មួយ បាន​អះអាង​ថា​នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​បន្ត​ទៀត នៅ​រសៀល​ម៉ោង ១ ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ នា​បរិវេណ​វត្តភ្នំ។

តំណាង​ពលរដ្ឋ​នៃ​បណ្ដាញ​ស្វែង​រក​សន្តិភាព លោក ស្បៃ វែង បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ការងារ​របស់​លោក​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នឹង​មាន​ការ​ចូល​រួម​ពី​តំណាង​សហគមន៍​បឹងកក់ មាន​អ្នកស្រី ទេព វន្នី និង​អ្នកស្រី យោម បុប្ផា ជា​ដើម។
លោក​ឲ្យ​ដឹង​ថា គោល​បំណងនៃ​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​លោក គឺ​ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឱ្យ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ អនុវត្ត​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត។
លោក ស្បៃ វែង ថ្លែង​ថា ក្រុម​​​លោក​មិន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ទេ ហើយ​គោល​បំណង​នៃ​ការ​ទាមទារ គឺ​ចង់​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គោរព​តាម​ឆន្ទៈ​រាស្ត្រ។

No comments:

Post a Comment

yes