
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុងសន្និសីទកាសែតបិទបញ្ចប់បេសកកម្មលើកទី៩ នៅកម្ពុជា នាការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
តំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីថ្ងៃទី២៧ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយជម្លោះនយោបាយ។
លោកបន្តថា កម្ពុជា ត្រូវការយន្តការដ៏ជាក់លាក់មួយ ដែលគួរឲ្យទុកចិត្ត ដើម្បីទម្លាយភាពទាល់ច្រកនេះ ហើយវាជាយន្តការមួយដែលគ្រប់ភាគីអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍បន្តថា ភាគីអន្តរជាតិ មានសេចក្តីរីករាយ ដោយឃើញពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង អាចធ្វើបាតុកម្មតាមដងផ្លូវដោយគ្មានការភ័យខ្លាច។ ហើយនេះជាសញ្ញាលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ លោក សុរិយា ក៏បានសំណូមពរទៅអាជ្ញាធរឲ្យបន្តការអត់ធ្មត់ចំពោះក្រុមបាតុករដែលធ្វើបាតុកម្ម។ ហើយក្រុមបាតុករ និងកម្មកររោងចក្រ ក៏មិនត្រូវប្រើអំពើហិង្សាទៅលើសមត្ថកិច្ចដែរ។ ក្រៅពីបញ្ហានយោបាយ លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ពិភាក្សាគ្នាជាថ្មីពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករទៀតផង៕
No comments:
Post a Comment
yes