លោក សម រង្ស៊ី ក្នុងសន្និសិទសារព័ត៌មាន
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលជាមានគំនិតថ្មី និងល្អមួយចំនួន បន្ទាប់ពីមកពីប្រទេសវៀតណាម។
ក្នុងសន្និសីទសារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការបើកទំព័រថ្មី ឆ្នាំថ្មី និងគំនិតថ្មី។ លោកបានថ្លែងថា លោកសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនាំយកមកគំនិតថ្មីល្អ ព្រោះទើបតែមកពីប្រទេសវៀតណាម តែលោកក៏បារម្ភពីរូបភាពអាក្រក់ផងដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានគំនិតថ្មី តែមិនដឹងថា គណបក្សប្រជាជនកម្ពុជា មានគំនិតថ្មី និងចង់ដោះស្រាយបញ្ហាដែរឬទេ។លោកបញ្ជាក់ថា ការធ្វើបាតុកម្ម គឺចង់ឲ្យលោកនាយករដ្ឋមន្ត្រី ដឹង និងឮពីទុក្ខរបស់ប្រជាពលរដ្ឋ។ លោកឲ្យដឹងទៀតថា គំនិតថ្មី គឺចង់សំដៅទៅលើរបៀបដឹកនាំថ្មី និងអ្នកដឹកនាំថ្មី។
លោក សម រង្ស៊ី មានប្រសាសន៍ជាលក្ខណៈផ្ញើសារទៅកាន់គណបក្សប្រជាជនកម្ពុជា ជាពិសេសទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា លោកស្នើឲ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំ ដោយនាំមកនូវគំនិតថ្មី ដើម្បីរកដំណោះស្រាយទៅលើបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។
លោក សម រង្ស៊ី បន្តថា ល្មមដល់ពេលគណបក្សនយោបាយជួបគ្នាហើយនៅសប្តាហ៍ក្រោយ គឺដើមឆ្នាំ២០១៤ ដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញ ដោយរកគំនិតថ្មីខ្លះ កុំយកតែគំនិតចាស់ៗ។ លោកព្រមានថា កុំឲ្យការតវ៉ាហួសវែងឆ្ងាយ និងកុំឲ្យកាន់តែធំធ្ងន់ធ្ងរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងមកដល់កម្ពុជាវិញនៅថ្ងៃសៅរ៍ ទី២៨ខែធ្នូនេះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនេះ ខណៈដែលបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងចលនាតវ៉ារបស់កម្មករទាមទារការដំឡើងប្រាក់ឈ្នួល កំពុងពុះកញ្ជ្រោល៕

No comments:
Post a Comment
yes