Thursday, December 26, 2013

កូនពៅ​លោក​សមរង្ស៊ី​ចេញពី​អាមេរិក​មក​កម្ពុជា​ធ្វើបាតុកម្ម​ជាមួយ​ឪពុក


រ៉ា​ច្ឆែ​ល កូនពៅ​របស់លោក សម រង្ស៊ី 

លោកស្រី សម រ៉ា​ច្ឆែ​ល កូនពៅ​របស់លោក សម រង្ស៊ី ដែល​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​នៅ​សហរដ្ឋអា​មេ​រិក​​នោះ បានធ្វើ​ដំណើ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ឪពុក។ លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា នៅ​ថ្ងៃទី២៦ ខែធ្នូ​នេះ លោកស្រី រ៉ា​ច្ឆែ​ល បាន​បង្ហាញ​វត្តមាន​ជាមួយ​លោក សម រង្ស៊ី​ជា​ឪពុក​ក្នុង​មហា​បាតុកម្ម​លើ​ទីលាន​ប្រជាធិបតេយ្យ។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​កូនស្រី​របស់លោក សម រង្ស៊ី បាន​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ជាមួយ​ឪពុក ខណៈដែល​កន្លងមកនេះ គេ​ឃើញ​កូនស្រី​ច្បង​របស់លោក កឹម សុខា គឺ កឹម មនោ​វិទ្យា តែងតែ​ចេញមុខ​ជាប់​ជានិច្ច​នៅ​គ្រប់​សកម្មភាព​ជាមួយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ពិសេស​នាង​តែងតែមាន​វត្តមាន​ជាមួយ​លោក កឹម សុខា ស្ទើរតែ​គ្រប់​ជំហាន៕

No comments:

Post a Comment

yes