សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 25, 2013

កម្មករ​​​ចាប់ផ្ដើម​​ផ្ទុះ​​កូដ​កម្ម​​ដោយ​សារ​​មិន​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​៩៥​ដុល្លារ​

កម្មករ​ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែ 
(រូបថត ញឹម សុខន)


មាន​សេចក្ដី​រាយ​កាណ៍​នានា​ បានឲ្យដឹងថា កម្មករ​​​នៅ​តាម​រោងចក្រ​មួយ​ចំនួន​​​​នៅ​​ទូទាំង​ប្រទេស​កម្ពុជា បាន​ផ្ទុះ​កូដកម្ម ខណៈ​កម្មករ​ចំនួន​២៥រោង​ចក្រ​​មក​​ពី​ខណ្ឌ​ឬ​ស្សី​​កែវ បាន​​​ធ្វើ​ដំណើរ​​មក​តវ៉ា នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​ឲ្យបាន ១៦០ដុល្លារ។​
តាម​មន្ត្រី​សហជីព និង​តាម​​បណ្ដាញ​​សង្គម កម្មករ​​ដែល​ជិះ​​ឡាន​​មក​កាន់​ទីលាន​ប្រជា​​ធិបតេយ្យ ពួក​គេ​មកពី​​រោងចក្រ​​មួយចំនួន​​នៅ​សង្កាត់​ទួល​សង្កែ  ហើយ​​ខ្លះ​ទៀត មក​ពី​​សង្កាត់​​ទឹកថ្លា​។
​មាន​ការផ្ដល់​ព័ត៌មាន​ថា នៅ​តំបន់​សេដ្ឋ​ពិសេស​ក្រុង​បាវិត ​ខេត្ត​ស្វាយរៀង​ កម្មករ​​ជាង ២០០០០​​នាក់ កំពុង​ប្រមូល​ផ្ដុំ​គ្នា ធ្វើ​កូដកម្ម​ហើយ ក្នុង​នោះ លោក​​ សម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ ​ត្រូវបាន​រាយ​ការណ៍ថា លោក​កំពុង​មាន​​វត្តមាន​នៅ​ក្នុង​​ហ្វូង​​កម្មករ​​នោះ​ដែរ​។ រីឯ​នៅ​ខេត្ត​កំពង់​ចាម ក៏​មាន​​សេចក្ដី​​រាយ​​ការណ៍​​ថា កម្មករ​រាប់ពាន់​​នាក់ ​ក៏​ធ្វើ​កូដ​កម្ម​ផងដែរ ហើយ​ក្នុង​នោះ​ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឋិត​ក្នុង​ហ្វូង​កម្មករ​តវ៉ានោះ​ដែរ។
នៅ​ទីលាន​ប្រជាធិបតេយ្យ​រា​ធានី​ភ្នំពេញ កម្មករ​មាន​ជិត ៣០០០០​នាក់ បាន​​ប្រមូលផ្ដុំ​គ្នា​ខណៈ​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ មាន​វត្តមាន​នៅ​ទី​នោះ​​រាប់​ម៉ឺន​​នាក់ ហើយ​នោះ។

ការផ្ទុះ​កូដកម្ម បាតុកម្ម​របស់​កម្មករ ធ្វើ​ឡើង​ជា​ការឆ្លើយ​តប ករណី​ដែល​ពួក​គេ មិន​​ទទួល​យក​ការសម្រេច​ផ្ដល់​ប្រាក់ឈ្នួល​ចំនួន ៩៥​​ដុល្លារ​ ដែល ក្រសួង​​ការងារ និង​​ក្រុម​ប្រឹក្សា និយោជក​​បាន​សម្រេច​​កាល​ពី​​​ថ្ងៃ​​អង្គារ​ម្សិល​មិញ​នេះ ។ ពួក​គេ​ប្រកាស​ត្រូវ​ការ​ប្រាក់​ឈ្នួល ចំនួន​១៦០​​​ដុល្លារ ទើប​អាច​ទ្រទ្រង់ ជីវភាព​របស់​ពួកគេ​បាន៕

No comments:

Post a Comment

yes