
លោក សម រង្ស៊ី និងភរិយា ចូលរួមពិធីបុង្សកូល និងដង្ហែអដ្ឋិធាតុ (ឆ្អឹងសព) សម្តេចចក្រី ញឹក ជូឡុង អតីតដៃស្តាំរបស់ សម្តេច ព្រះនរោត្តម សីហនុ ពីវត្តពុទ្ឋសាសនមណ្ឌលព្រះសីហនុធម្មាធិរាជ ក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកទៅតម្កល់ទុកនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
...........................................................
ញឹក ជូឡុង
លោក ញឹក ជូឡុង កើតនៅ ភ្នំពេញ ថ្ងៃទី ២៣ សីហា ១៩០៨ ។ គាត់បានកាន់តំណែងជាច្រើនដូច
ជា
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និង ក្រសួងព័ត៌មាន នៅសម័យក្រោយសង្គ្រាមក្រោមរដ្ឋបាលអាណានិគមបារាំង ។
នៅសម័យឯករាជ្យឆ្នាំ ១៩៥៣
គាត់ជា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ទូរគមនាគមន៍ ។ គាត់បានកាន់តំណែងជា
រដ្ឋមន្ត្រីការបរទេស និង ការពារប្រទេស នៅឆ្នាំ ១៩៥៤ ។ ក្នុងរយៈពេល ៥ឆ្នាំ
គាត់បានកាន់តំណែងជា អនុប្រធានទីស្ដីការគណៈរដ្ឋមន្ត្រី
ដែលកាន់កិច្ចការលើ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និង
ក្រសួងផែនការ ។ នៅ ពីរបី ឆ្នាំបន្ទាប់ គាត់បានទទួលកាន់កិច្ចការបន្ថែមលើ
ក្រសួងទេសចរណ៍ ក្រសួងផលិតកម្ម ក្រសួងការបរទេស និង ក្រសួងសាធារណការ ។
នៅដើមទសវត្សទី ៦០
គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងវិស្វកម្មក្នុងការសាងសង់ផ្លូវថ្នល់
និង ការជួលជុលកែឆ្នៃជាថ្មីនៃស្ថានីយខ្ពង់រាប បូកគោ ។ គាត់ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំផងដែលនូវការអភិវឌ្ឍន៍រមណីយដ្ឋានថ្មីមួយនៅ
គីរីរម្យ ដែលចាប់ផ្ដើមនៅឆ្នាំ ១៩៦៣ នៅឆ្នាំនោះផងដែរ
គាត់ទទួលបានតំណែងមួយនៅក្នុង ក្រុមប្រឹក្សារាជបល្ល័ង្ក ។
ក្នុងតំណែងជា «សិល្បករទី១»
របស់គាត់ក្នុងការអភិវឌ្ឍន៍ខ្ពង់រាប គីរីរម្យ
ក្រុងថ្មីនោះត្រូវបានដូរឈ្មោះទៅជា បុរីជូឡុង នៅឆ្នាំ ១៩៦៧ ។ នៅពេលនោះ
រមណីយដ្ឋានខ្ពង់រាបមួយនេះមាន វិឡាឯកជនចំនួន ១៣៦ ឯគាត់មានឋានន្តរសក្ដិជា
ឧត្ដមសេនីយ៍ទោ ។
ជាដៃស្ដាំរបស់ សម្ដេច សីហនុ
លោកឧត្តមសេនីយ៍ ក៏បានធ្វើការក្នុងការសាងសង់ខ្សែផ្លូវថ្មីទៅកាន់ខែត្រដាច់ស្រយាល
មណ្ឌលគីរី ដែលជាតំបន់មានការពើបប្រយុទ្ធជាញឹកញយស្ថិតនៅជិតព្រំដែន
សាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) ។
សម្តេច នរោត្តម សីហនុ
ពេញព្រះទ័យយ៉ាងខ្លាំងនឹងរបាយការណ៍អំពីការឈូសឆាយរុករានផ្លូវថ្មីនេះ
ដែលតាមលោក ឆាលស៍ ម៉េយរ (Charles
Meyer) បានបញ្ជាក់ថា ឈ្មោះរបស់លោកឧត្ដមសេនីយ៍
ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «ឧត្តមសេនីយ៍ត្រាក់ទ័រ»
។
នៅពេលដែលគាត់ត្រឡប់មកកាន់
ប្រទេសកម្ពុជា វិញនៅដើមទសវត្សទី ៩០ គាត់ត្រូវបានដំឡើងតំណែងជា
ឧត្ដមសេនីយ៍ផ្កាយប្រាំ និង ជាទីប្រឹក្សានៃ កងយុទ្ធពលខេមរភូមិន្ទ
ដែលទើបនឹងត្រូវបានបង្កើតសាជាថ្មី ។
សម្តេចចក្រី ញឹក ជូឡុង
បានទទួលមរណភាពនៅថ្ងៃ ៩ ខែមិថុនា ឆ្នាំ ១៩៩៦ នៅមន្ទីរពេទ្យមួយ នៅ ហុងកុង ៕
No comments:
Post a Comment
yes