សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 25, 2013

លោកសខេងនឹង​ទាក់ទង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិវិល​មក​រក​ការចរចា​វិញ​​

លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច 
(រូបភាពដោយ តាំង វីដា)​

មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច លោក ស ខេង ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក នឹង​ទាក់ទង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការចរចា​ជាថ្មី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​រក​ច្រក​ចេញពី​ភាព​តានតឹង​នយោបាយ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​
​កាលពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរ​ចុងក្រោយ​របស់​ខ្លួន ទាមទារ​ការបោះឆ្នោត​ឡើងវិញ និង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​តំណែង ដោយ​ដឹកនាំ​មហា​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ មាន​បាតុករ​ចូលរួម​រាប់​ម៉ឺន​នាក់ ដង្ហែ​ក្បួន​តាម​ដង​វិថី​នានា​ក្នុង​រាជធានី​ភ្នំពេញ​។​
​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ប្រាប់​VOD​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​ឲ្យមាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។ លោក​បន្តថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​។
​លោក ស ខេង ចាត់ទុកថា ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​បញ្ហា​ទាំងមូល​នោះ​ទេ ព្រោះ​សង្គម​ស៊ីវិល​មួយចំនួន មិន​មាន​ឯករាជ្យ​ភាពត្រឹមត្រូវ​នោះទេ​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​នៅឡើយ​ទេ​។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​នេះ លោក យឹម សុវណ្ណ អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​កិច្ចចរចា​ដែលមាន​ប្រសិទ្ធភាព​ត្រឹមត្រូវ មិន​ដូច​កិច្ច​ចរចា មុនៗ​ទេ​។ លោក​ថា គណបក្ស​លោក​នៅតែ​ទាមទារ​ការ​បោះឆ្នោត​ឡើងវិញ ដើម្បី​បង្ហាញ​ការពិត និង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ ជាង ៨០% មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត តាម​ការប៉ាន់ស្មាន​របស់​គណបក្ស​នេះ​៕

No comments:

Post a Comment

yes