Sunday, December 22, 2013

​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ប្រកាស​រក​ជំនួយ​ឧត្ថម្ភ​បាតុកម្ម​​

បាតុកម្មរបស់គណបក្ស​សង្គ្រោះជាតិ​នៅ​ទីលានប្រ​ជា​ធិបតេយ្យ 
(រូបថត ណាត សុភាព)

គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​រដ្ឋ​វ៉ាស៊ីនតោន អំពាវនាវ​រក​​ជំនួយ​ពី​សាធារណជន​​រស់នៅ​សហរដ្ឋអាមេរិក ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ឲ្យជួ​យ​ផ្តល់​ជាថវិ​កា និង​សម្ភារៈ​សម្រាប់​​ការធ្វើ​បាតុកម្ម​អហិង្សា​​ជា​រៀង​រាល់ថ្ងៃ​​ នៅ​រាជធានី​ភ្នំពេញ​។​
​សេចក្តីអំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅរ​ដ្ឋ​វ៉ាស៊ីនតោន ​ដែល​VOD​ទទួលបាន​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍​ ទី​២១ ​ខែ​ធ្នូ ​បាន​​លើក​ឡើង​ថា បាតុករ​ដែល​ចូល​រួម​​ធ្វើបាតុកម្ម​ជា​រៀង​រាល់ថ្ងៃ​​នៅ​រាជធានី​ភ្នំពេញ ​កំពុងត្រូវ​ចាំបាច់​ ដូចជា​ ម្ហូបអាហារ​បី​​ពេល​ជា​រៀងរាល់​ថ្ងៃ ទឹ​កសម្រាប់ទទួល​ទាន មធ្យោបាយ​ធ្វើ​ដំណើរ រោង​ស្នាក់​នៅ​រយៈពេល​​យូរ ថ្នាំ​សង្កូវ ថ្លៃ​​វេទិកា អនាម័យ សន្តិសុខ និង​​ការចំណាយ​ផ្សេងៗ​ទៀត ។
​សេចក្តីអំពាវនាវ​​ឲ្យដឹង​ទៀតថា សប្បុរសជន​អាច​ផ្ញើ​ថវិកា ឬ​​សែក តាម​រយៈ​សាខា​គណបក្ស​​សង្គ្រោះ​ជាតិ​ផ្ទាល់​នៅ​ក្រៅប្រទេស ផ្ញើ​​ឲ្យ​​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ​រាជធានី​​ភ្នំពេញ ឬ ផ្ញើ​តាម​​ធនាគារ​​អេស៊ីលីដា ជាដើម ។​

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ដើ​រ​ហែ​ក្បួន​ជា​បន្តបន្ទាប់ ប្រកាស​តវ៉ា​តាម​ដងផ្លូវ​នានា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អ្នក​ធ្វើ​ដំណើរ អ្នករស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​គាំទ្រ​ចលនា​​មហា​បាតុកម្ម​ដែល​គណបក្ស​នេះ ហៅថា ការទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញ​ពី​​តំណែង ខណៈ​​គណបក្សប្រឆាំង​នេះ មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆោ្នត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​​ចោទ​​ថា មាន​ការលួចបន្លំ​តួលេខ​​សន្លឹក ឆ្នោត​ពី​គណបក្សកាន់អំណាច​៕

No comments:

Post a Comment

yes