Sunday, December 22, 2013

លោកកឹមសុខាហៅ​លោកហ៊ុសែនឲ្យទៅ​ទីលាន​ប្រជា​ធិបតេយ្យ​​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ នៅថ្ងៃ​បាតុកម្ម​នា​ពេល​​កន្លង​មក​ 
(រូបថត តាំង វីដា)

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ ហៅ​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​ទៅ​​បកស្រាយ​​ប្រាប់​​ប្រជាពល​រដ្ឋ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​​នេះ អំពី​លទ្ធភាព​​នៃ​ការរៀបចំ​​ការបោះឆ្នោត​ឡើងវិញ​។​
​ថ្លែង​នៅ​ចំពោះមុខ​បាតុករ​ នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិល​មិញ​ ​លោក កឹម សុខា លើកឡើងថា ការបោះឆ្នោត​ឡើងវិញ​ពិតជា​អាច​ធ្វើ​ទៅ​រួច​ ព្រោះមាន​ចែង​នៅ​ក្នុង​ច្បាប់ មិន​ដូច​ការអះអាង​របស់លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ទេ​។ លោក​កឹម សុខា​ បន្តថា ប្រសិន​បើ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចង់​បក​​ស្រាយ​​ឲ្យ​ច្បាស់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ ត្រូវ​ចូលរួម​បក​ស្រាយ​​នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅ​ថ្ងៃអាទិត្យ​ស្អែក​​នេះ ពេល​ដែល​ប្រជាពលរដ្ឋ​ប្រមាណ​​ប្រាំ​ពីរ​ម៉ឺន​​នាក់​​ចូលរួម​។​
​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថ្លែងថា ការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ទៅរួច​ទេ​ ព្រោះ​មិន​មានច្បាប់​ចែង និង​មិន​មាន​អ្នក​រំលាយ​សភា​។​

​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​គម្រោង​បិទផ្លូវ​សំខាន់ៗ​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​ខែ​មករា​​ខែ​ក្រោយ​នេះ​ផងដែរ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មិន​ព្រម​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ការទាមទារ​របស់​បាតុក​រនោះ​៕

No comments:

Post a Comment

yes