កម្មករអង្គុយបិទផ្លូវមុខក្រសូងការងារ។ រូបថត ម៉ៃ វីរៈ
កម្មកររោងចក្រជាច្រើនពាន់នាក់ បានបន្តការធ្វើកូដកម្មប្រឆាំងនឹងការដំឡើងប្រាក់ខែ នៅព្រឹកថ្ងៃអង្គារនេះទៀត ដោយកម្មករមួយក្រុមធំ បានមកបិទផ្លូវនៅមុខក្រសួងការងារ និងមួយចំនួន បិទផ្លូវជាតិលេខ ២ នៅម្តុំចាក់អង្រែក្រោម ដើម្បីទាមទារការដំឡើងប្រាក់ខែឲ្យដល់ ១៦០ ដុល្លារនៅឆ្នាំក្រោយ។
វិវាទដែលបង្កពីកូដកម្មកម្មករស្ទើទូទាំងប្រទេស ជិតមួយសប្តាហ៍នេះ នាំដល់ការប្រកាសបិទទ្វាររោងចក្រ ពីសមាគមរោងចក្រកាត់ដេរ ព្រោះតែសហជីព ៦មិនទទួលយកការសម្រេចក្នុងការចរចាដំឡើងប្រាក់ ឈ្នួលអប្បបរមា ៩៥ ដុល្លារ ហើយទាមទារឲ្យបាន ១៦០ដុល្លារ ក្នុងឆ្នាំ២០១៤ តែត្រូវខាងសមាគមរោងចក្រដែលគាំទ្រនិយោជកបដិសេធ និងទម្លាក់ការទទួលខុសត្រូវលើការខាតបង់នានាទៅលើសហជីពទាំង៦ និងក្រសួងការងារ ហើយកាលពីម្សិលមិញនេះតំណាងពីសមាគមរោងចក្រមិនចូលរួមកិច្ច ពិភាក្សានៅក្រសួងការងារថែមទៀតផង ដែលធ្វើឲ្យកិច្ចប្រជុំគ្មានទទួលលទ្ធផលដដែរ។
ភាគីខាងថៅកែរោងចក្រ បានធ្វើការប្រកាសច្បាស់នៅថ្ងៃទី៣០ ខែធ្នូថា ការចរចាឡើងវិញ និងការបើកទ្វាររោងចក្រឡើងវិញទាល់តែសហជីព ដែលដឹកនាំកម្មករធ្វើបាតុកម្ម ព្រមទាំងក្រសួងការងារធានាអំពីសុវត្ថិភាពកម្មករ និងសន្តិភាព សុវត្ថិភាព របស់រោងចក្រ។
កាលពីម្សិលមិញ ក្រសួងការងារ និងទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតធ្វើការព្រមានលុបឈ្មោះសហជីពចំនួន ៥ ពីបញ្ជិកាក្រសួង បើសិនមិនបញ្ឈប់ការញុះញង់កម្មករឲ្យមានការតវ៉ា និងអាចត្រូវចាត់វិធានការតាមច្បាប់ ប្រសិនបើមិនអនុវត្តតាមបទបញ្ជានេះ ហើយកម្មករត្រូវចូលធ្វើការនៅថ្ងៃទី ២ មករាវិញ។
No comments:
Post a Comment
yes