សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 26, 2013

កម្មករមកពីរោង​ចក្រ​តាម​ផ្លូវ​ជាតិ​នានាសម្រុក​ទៅកាន់​ទីលានប្រជាធិបតេយ្យ​​

កម្មករ​-​កម្មការិនី​ធ្វើការ​​រោង​ចក្រ​ជាច្រើន​ នៅតាម​បណ្តោយ​ផ្លូវជាតិ​ចំនួន​៥ និង​​ផ្លូវវេង​ស្រេង បាន​នាំគ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ និង​មួយ​ចំនួន​ធំ​សម្រុក​​​​​​ដង្ហែ​​ក្បួន​​​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​
តាម​​សេចក្តីរាយការណ៍​នានា របស់​សារព័ត៌មាន​ក្នុងស្រុក និង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​ធ្នូ​នេះ កម្មករ​កម្មការិនី​នៅ​តាម​​​បណ្តា​​រោងចក្រ​ជាច្រើន នៅតាម​ផ្លូវ​ជាតិ​ចំនួន​៥ ដូចជា ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​សួន​ឧស្សាហ​កម្ម​​កាណាឌីយ៉ា ផ្លូវវេង​ស្រេង បាន​នាំគ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ និង​ធ្វើ​ដំណើរ​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ជំទាស់​ការដំឡើង​ប្រាក់​​ឈ្នួល​ពលកម្ម ៩៥​ដុល្លារ ដែល​ប្រកាស​ដោយ​ក្រសួង​ការងារ​។​
​ចំណែក​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​វិញ ដូចជា​ខេត្ត​កំពង់​ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ដែល​មាន​​​ជិត​១០០រោង​ចក្រ​​​នោះ ត្រូវ​បាន​រាយ​ការណ៍​មក​​ថា ​បាន​ផ្អាក​ដំណើរការ​​ហើយ​​ ហើយ​កម្មករ​នៅ​ទី​រួម​​ខេត្ត​កំពង់​ឆ្នាំង គំរាម​ថា នឹង​​បិទ​ផ្លូវ​ជាតិ​​លេខ​៥​។

​​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ជួបប្រជុំ​ជាមួយ​​សហជីព កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ បាន​សម្រេច​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​​កម្មករ​​រោងចក្រ​កាត់ដេរ​ក្នុង​រយៈពេល​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេច​ក្ដី​សម្រេច​​​នេះ​ ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន សម្ដែង​​ការខកចិត្ត ហើយ​ព្រមាន​ពី​ការតវ៉ា​នឹង​សេចក្តីសម្រេច​នេះ​៕

No comments:

Post a Comment

yes