សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 26, 2013

ខុមហ្វ្រែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​ឡើង​វិញ

គល់ បញ្ញា ៦១០
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (Comfrel) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ២០១៣

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) នៅ​ក្នុង​សិក្ខាសាលា​នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៦ ធ្នូ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

នាយក​ប្រតិបត្តិ​ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ថា ការ​រៀបចំ​បោះ​ឆ្នោត​ឡើង​វិញ​នេះ អាច​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​សព្វ​ថ្ងៃ​ផង និង​បញ្ចៀស​ហិង្សា​នយោបាយ រួម​ទាំង​បញ្ជាក់​ពី​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ។ ក៏​ប៉ុន្តែ​លោក​ថា ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​បាន​លើក​នេះ លុះ​ត្រា​តែ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​គ្រប់​គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តាំង​ពី​ថ្នាក់​កំពូល​ដល់​មូលដ្ឋាន​ទើប​ធានា​បាន៕

No comments:

Post a Comment

yes