សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 17, 2013

លោកកឹមសុខាព្រមានដាក់ឱសានវាទរយៈពេល៣ខែឲ្យរៀបចំការបោះឆ្នោតឡើងវិញ​

ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅល្ងាចម៉ោងជាង៥នេះ ប្រកាសជាលក្ខណៈព្រមាន ដោយទុក ពេលឲ្យមានការរៀបចំការបោះឆ្នោត​ឡើង​វិញ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃពេលធ្វើបាតុកម្ម នេះ តទៅ។
អនុប្រធានគណបក្ស លោក កឹម សុខា ប្រកាសប្រាប់បាតុករមុនពេលធ្វើការដង្ហែជាក្បួនថា គណ បក្សសង្រ្គោះជាតិ ទុកឱសាន​វាទចំនួន​៣ខែ ដើម្បីឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ តែលោក មិនបានបញ្ជាក់ថាតើនឹងមានវិធានការអ្វីទៀត ប្រសិនបើមិនមាន​ការរៀប​ចំការ​បោះ​ឆ្នោតក្នុង រយៈ ពេល៣ខែទៀត។
កាលពីថ្ងៃចន្ទ លោក កឹម សុខា បានថ្លែងជាលក្ខណៈព្រមានទៅកាន់បាតុករថា បាតុកម្មនៅលើក នេះ គឺទាមទារឲ្យបោះឆ្នោតឡើងវិញ មុននឹងដូរគជប។ លោក បានព្រមានថ្នាក់ដឹកនាំចុះ ចេញពីតំ ណែងក្នុងរយៈពេលបីខែនៃការធ្វើ បាតុកម្មនៅទីលានប្រជាធិបតេយ្យ។
នៅថ្ងៃអង្គារនេះ ក្បួនដង្ហែគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ៥ រហូត ដល់ស្វាយប៉ាកវាងមកតាមផ្​លូវជាសុផារ៉ា(ផ្លូវ៥៩៨) រួចវាងមកតាមផ្លូវកាំកូស៊ីធី មកអង់តែនទួល គោក វាងមកស្ថានទូតបារាំង ឡើងមកព្រះសក្យមុនី​ចេតិយ​(ម្តុំរ៉ារទះភ្លើង) រួចសំដៅមកទីលានប្រ ជាធិបតេយ្យវិញ៕

No comments:

Post a Comment

yes