ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅល្ងាចម៉ោងជាង៥នេះ ប្រកាសជាលក្ខណៈព្រមាន ដោយទុក ពេលឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃពេលធ្វើបាតុកម្ម នេះ តទៅ។
អនុប្រធានគណបក្ស លោក កឹម សុខា ប្រកាសប្រាប់បាតុករមុនពេលធ្វើការដង្ហែជាក្បួនថា គណ បក្សសង្រ្គោះជាតិ ទុកឱសានវាទចំនួន៣ខែ ដើម្បីឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ តែលោក មិនបានបញ្ជាក់ថាតើនឹងមានវិធានការអ្វីទៀត ប្រសិនបើមិនមានការរៀបចំការបោះឆ្នោតក្នុង រយៈ ពេល៣ខែទៀត។
កាលពីថ្ងៃចន្ទ លោក កឹម សុខា បានថ្លែងជាលក្ខណៈព្រមានទៅកាន់បាតុករថា បាតុកម្មនៅលើក នេះ គឺទាមទារឲ្យបោះឆ្នោតឡើងវិញ មុននឹងដូរគជប។ លោក បានព្រមានថ្នាក់ដឹកនាំចុះ ចេញពីតំ ណែងក្នុងរយៈពេលបីខែនៃការធ្វើ បាតុកម្មនៅទីលានប្រជាធិបតេយ្យ។
នៅថ្ងៃអង្គារនេះ ក្បួនដង្ហែគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ៥ រហូត ដល់ស្វាយប៉ាកវាងមកតាមផ្លូវជាសុផារ៉ា(ផ្លូវ៥៩៨) រួចវាងមកតាមផ្លូវកាំកូស៊ីធី មកអង់តែនទួល គោក វាងមកស្ថានទូតបារាំង ឡើងមកព្រះសក្យមុនីចេតិយ(ម្តុំរ៉ារទះភ្លើង) រួចសំដៅមកទីលានប្រ ជាធិបតេយ្យវិញ៕
No comments:
Post a Comment
yes