Tuesday, December 17, 2013

លោករ៉ុងឈុនអំពាវនាវ​ឲ្យ​សមាជិក​ចូលរួម​បាតុកម្ម​របស់​បក្សប្រឆាំង


ប្រធាន​សហភាព​សហជីព​កម្ពុជា នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​សមាជិក​របស់ខ្លួន​ទាំងអស់ ចូលរួម​ក្នុង​មហា​បាតុកម្ម ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃទី១៥ ខែធ្នូ នេះ​តទៅ។

ក្នុង​សេចក្តីអំពាវនាវ​របស់​ខ្លួន​មួយច្បាប់ លោក រ៉ុង ឈុន បានស្នើ​ឲ្យ​សមាជិក​ខ្លួន​ដែល​រួមមាន​មន្ត្រីរាជការ កម្មករ សិស្ស និស្សិត យុវជន និង​ប្រជាពលរដ្ឋ ចូលរួម​មហា​បាតុកម្ម នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី១៥នេះ រហូត​ទាល់​តែមាន​ដំណោះស្រាយ។ 

ប្រធាន​សហជីព​រូបនេះ​បាន​បន្ថែមថា មហា​បាតុកម្ម​ធ្វើឡើង គឺ​ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​មិន​ស្របច្បាប់​ចុះចេញ​ពី​តំណែង និង​ដើម្បី​រៀបចំ​បោះឆ្នោត​ឡើងវិញ។ លោក រ៉ុង ឈុន បាន​សុំ​ឲ្យ​សមាជិក រួម​នឹង​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​ពី​ការងារ​មួយរយៈ ចូលរួម​ធ្វើ​មហា​បាតុកម្ម ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ៕

No comments:

Post a Comment

yes