
ប្រធានសហភាពសហជីពកម្ពុជា នៅថ្ងៃនេះ បានអំពាវនាវដល់សមាជិករបស់ខ្លួនទាំងអស់ ចូលរួមក្នុងមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៥ ខែធ្នូ នេះតទៅ។
ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនមួយច្បាប់ លោក រ៉ុង ឈុន បានស្នើឲ្យសមាជិកខ្លួនដែលរួមមានមន្ត្រីរាជការ កម្មករ សិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋ ចូលរួមមហាបាតុកម្ម នឹងគណបក្សសង្គ្រោះជាតិ ដែលចាប់ផ្តើមពីថ្ងៃទី១៥នេះ រហូតទាល់តែមានដំណោះស្រាយ។
ប្រធានសហជីពរូបនេះបានបន្ថែមថា មហាបាតុកម្មធ្វើឡើង គឺដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីមិនស្របច្បាប់ចុះចេញពីតំណែង និងដើម្បីរៀបចំបោះឆ្នោតឡើងវិញ។ លោក រ៉ុង ឈុន បានសុំឲ្យសមាជិក រួមនឹងប្រជាពលរដ្ឋទាំងអស់ ឈប់ពីការងារមួយរយៈ ចូលរួមធ្វើមហាបាតុកម្ម ដើម្បីផលប្រយោជន៍ប្រទេសជាតិ ៕
No comments:
Post a Comment
yes