សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 5, 2014

លោក​សមរង្ស៊ី​៖មិន​ចរចា​ទេ​បើ​លោកហ៊ុន​សែននៅតែ​ប្រើ​អំពើហិង្សា​​

លោក សម រង្ស៊ី ថ្លែងនៅក្នុងពីធីបង្សុកូលព្រឹកថ្ងៃទី០៥មករា២០១៤

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាសថា នឹង​មិន​ចរចា​ណាមួយ​ទេ ប្រសិន​បើ​លោក ​ហ៊ុន សែន ​នៅ​តែ​ប្រើ​អំពើហិង្សា​វាយដំ​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ទាមទារ សិទ្ធិ​សេរីភាព​ទៀត​នោះ​។ 
​ក្នុង​ពិធី​បង្សុកូល​ឧទ្ធិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​នៅ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក សម រង្ស៊ី ប្រកាស​ជំហ​រថា លោក​នឹង​មិន​ចរចា​ជាមួយ​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ​ណា  បើរដ្ឋាភិបាល​នៅ​តែ​បន្ត​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​នោះ​។​
​លោក សម រង្ស៊ី បញ្ជាក់ថា ទន្ទឹម​នឹង​លោក​មិន​ចរចា​នេះ លោក​នឹង​ប្រើ​វិធីសាស្ត្រ​ផ្សេង ទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់​ការបោះឆ្នោត និង​រៀបចំ​បោះឆ្នោត​ឡើងវិញ​ដោយ​សន្តិ​វិធី​​។​
​គណបក្ស​សង្រោះជាតិ បាន​លុបចោល​កិច្ចប្រជុំ​មន្ត្រី​ជំនាញ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣ ​ខែ​មករា ដោយសារ​ព្យុះ​អំពើហិង្សា​រវាង​កម្មករ និង សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​២ ហើយ​មាន​ការចាប់ខ្លួន​កម្មក​រ និង​មន្ត្រី​សហជីព​ចំនួន​១០​នាក់​។​
​អំពើហិង្សា​រវាង​សមត្ថកិច្ច និង​កម្មករ​នៅ​ថ្ងៃទី​២ និង​ថ្ងៃ​ទី​៣ ​ខែ​កម​រា បាន​ណ្តា​ល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់ ជាង​២០​នាក់​ត្រូវ​ចាប់ខ្លួន និង​ប្រមាណ​៤០​នាក់​រងរបួស​។​

​ទោះ​យ៉ាងណា​ក្រោយ​អំពើហិង្សា​កើតឡើង​នោះ មន្ត្រី​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ក៏​ដូច​ជា បញ្ចប់​វិបត្តិ​ផ្សេងៗ​ទៀត​។ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី និង លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​ជាតិ​ចរចា​បញ្ចប់​បញ្ហា​។​
​មន្ត្រី​រដ្ឋាភិបាល​ទាំង​ពីរ​លើក​ឡើង​ថា​ ហិង្សា​កើតឡើង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ឆន្ទៈចរចា​បញ្ចប់​បញ្ហា​ហើយ​ដឹក​បាតុកម្ម​បង្ក​ អសន្តិសុខ​ក្នុងសង្គម​៕

No comments:

Post a Comment

yes